ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​បុរស​២​នាក់ ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​២០​ថង់ និង​ប្រភេទ​យ៉ាម៉ា ៩៩៥​គ្រាប់​ទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​បុរស​២​នាក់ ម៉ា​ទឹកកក ចំនួន ២០​ថង់ ស្មើ​ទម្ងន់​៦៤៤៤​ក្រាម និង​ប្រភេទ​យ៉ាម៉ា ៩៩៥​គ្រាប់​និង​សម្ភារៈ​មួយចំនួន​ទៀត​ទៅ​តុលាការ​នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា​ឆ្នាំ​២០១៦​ចាត់ការ​តាម​និតិ​វិធី​។​

​លោក ស៊ាន សុ​ណាល់ ប្រធាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា ករណី​បង្ក្រាប​ជំ​ហ៊ាន​ទី​១ ៖ នៅ​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច  ថ្ងៃទី​៣ ខែ​មករា​ឆ្នាំ​២០១៦ ម្នាក់ ក្នុងភូមិ​១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង បាត់ដំបង​    ​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អ៊ឺង ផានិត​ហៅ​ឃ្នឹត អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ដកហូត​ថ្នាំញៀន​ប្រភេទ  ម៉ា​ទឹកកក ចំនួន​១៩​ថង់​ស្មើ​ទម្ងន់​៦៤,១៩​ក្រាម និង​ប្រភេទ​យ៉ាម៉ា ៩៩៥​គ្រាប់ និង​សម្ភារៈ​ប្រើប្រាស់​ជក់​និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។​

​ករណី​បង្ក្រាប​ជំ​ហ៊ាន​ទី​២ ៖ នៅ​ម៉ោង​២១​យប់ ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៦​នៅ​ភូមិ​បាឡាត់​ឃុំ​ន​រា​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​    ​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អ៊ី ម៉ាលី​គី អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី​២​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​ដកហូត​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន​១​ថង់​ស្មើ​ទម្ងន់​០,២៥​ក្រាម ។​
​សង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

 

2016_01_03c

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.