ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​គ្រូទាយ​ឈ្មោះ​សិលា​សៅ​កង​ដ៏​ល្បី​ឈ្មោះ​នៅ​ស្រុក​ប​វេល​ត្រូវ​ចោរប្លន់​វាយ​ប្តី​របួសធ្ងន់​ចង​ទាំង​២​នាក់​រួច​យក​មាស​ប្រាក់​គេចខ្លួនបាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​៖​គ្រូទាយ​ឈ្មោះ​សិលា​សៅ​កង​ដ៏​ល្បី​ឈ្មោះ​នៅ​ស្រុក​ប​វេល​ត្រូវ​ចោរប្លន់​វាយ​ប្តី​របួសធ្ងន់​ចង​ទាំង​២​នាក់​រួច​យក​មាស​ប្រាក់​គេចខ្លួន​បាត់​ពេល​ស្ត្រី​ជា​ប្រពន្ធ​ហោរាសាស្ត្រ​ដឹក​ប្តី​ទៅកាន់​មន្ទីរពេទ្យ​ទើប​មានកា​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​នៅ​ម៉ោង​៧​ព្រឺ​ក​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៦ ក្នុងភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេល​ខេត្ត​បាត់ដំបង​។​

​ហេតុការណ៍​ដាក់​ជណ្តើរ​ចូល​សម្ងំ​ក្នុង​ផ្ទះ​ដើម្បី​ប្លន់​កាល​ម៉ោង​១​រំលង​ធ្រា​ត​ឈានចូល​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៦​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ក្រុមចោរ​ពាក់​ម៉ាស​ចំនួន​៣​នាក់​ប្រដាប់​ដោយ​អាវុធ​ចំនួន​៣​ដើម កាំភ្លើងខ្លី​២​ដើម​និង​កាំភ្លើង​វែង​AK១​ដើម មក​អង្គុយ​ចាំ​មុខ​ផ្ទះ​តាំងពី​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៦​។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ប​វេ​លបាន​ឲ្យដឹងថា ជនរងគ្រោះ​ម្ចាស់ផ្ទះ​មានឈ្មោះ​សិលា សៅ​កង​អាយុ​៦១​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ហេង​ណា​គី​។​ទ្រព្យ​ដែល​បាត់បង់​គ្រឿង​ពេជ្រ​១​ឈុត​តម្លៃ​២០០០០​ដុល្លា ប្លាក​ទីន​៥​តម្លឹង គ្រឿង​មាស​៦​តម្លឹង លុយ​ដុល្លា​១៧០០ លុយ​ខ្មែរ​៩​លាន លុយ​បាត​១២០០០​បាត​។

​ស្ត្រី​ឈ្មោះ​ហេង ណា​គី ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅផ្ទហ​មានតែ​២​នាក់​ប្តី​ប្រពន្ធ​មិន​ដឹង​ក្រុមចោរ ចូល​សម្ងំ​ក្នុង​ផ្ទះ​ពី​ពេល​ណា​ទេ ពេល​ម៉ោង​១​រំលង​អធ្រាត​ខ្លួន​ចេញ​មក​បទជើង​តូច​ត្រូវ​ពួក​វា​ចាប់ចង​ដក​ទូរស័ព្ទដៃ​បន្ទាប់​មក​ពួក​វា​បាន​យក​ដែក​ស្បែង​ទៅ​វាយ​ប្តី​កំពុង​ដេក​លក់​ចំ​ពី​ក្រោ​យ​ខ្នង​ឲ្យ​របួស​ហើយ​បង្ខំ​ឲ្យ​ប្រពន្ធ​បាន​ប្រគល់​កូនសោ​រទូរ​អោយ​ជនសង្ស័យ​ហើយ​រួច​យក​មាស​ប្រាក់​អស់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។ លុះ​ម៉ោង​៦​ព្រឺ​ក​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៦​ទើប​រើ​ចំណង​រួច​បាន​បើកទ្វា​ផ្ទះ​ក៏​ជួប​រថយន្ត​អ្នក​មក​ចាំ​មើល​ហោ​រាស្ត្រ​ក៏​ឲ្យ​ជូន​ដឹក​ប្តី​ទៅកាន់​មន្ទីរពេទ្យតែម្ត​ង​។​

​សមត្ថកិច្ច​បន្តថា​ក្រុម​ចោរ​ប្រហែល​មាន​គ្នា​ចាប់ពី​២​នាក់​ទៅ​៣​ឬ​៤​នាក់​ទើប​អាច​រៀបចំ​ជណ្តើរ​ផ្លោះ​ចូល​ផ្ទះ​ជនរងគ្រោះ​ហើយ​យក​ទ្រព្យសម្បត្តិ​ដោយ​មិន​សល់​ដាន​អ្វី​សោះ​។​ទោះជា​យ៉ាងណា​ក៏​សមត្ថកិច្ច​ខិតខំ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ដើម្បី​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ខាន​ទាល់តែ​បាន​៕

 

2016_01_03b (2) 2016_01_03b (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.