ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រកឃើញ​អ្នកឈ្នះ​ការប្រកួត​កីឡា​វាយ​សី​ជា​លក្ខណៈ​មិត្តភាព ដើម្បី​អបអរសាទរ​ថ្ងៃ ៧ មករា ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយពី​ធ្វើ​ការប្រកួត​កីឡា​វាយ​សី អស់​រយៈពេល​២​ថ្ងៃ​យ៉ាង​ស្វិតស្វាញ ចាប់ពី​ថ្ងៃ​ទី​១​មករា ដល់​ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១៦ នៅ​ទីលាន​វាយ​សី​ក្នុង​បវិវេន​មន្ទីរពេទ្យប​ង្អែ​ក​ក្រុង​សិរីសោភ័ណ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​រួចមក​នោះ បាន​រក​ឃើញ​អ្នក​ដែល​បាន​ទទួលពាន​រង្វាន់​ជាប់​លេខ​១​ដល់​លេខ​៣​ហើយ​។​

​ការ​ដណ្តើមពាន​វាយ​សី​ដើម្បី​អបអរសាទ​បុណ្យ​ថ្ងៃ ៧ មករា មានការ​អ​ញើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អាវ​ធ​ហត្ថ​រាជធានី​ភ្នំពេញ  ឯកឧត្តម អ៊ឺម ភាន់​សុផល  លោក​លី​សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ។​

​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​និង​ក្រុម​កីឡា វាយ​សី​ចំនួន​៨០​នាក់​បាន​ចូលរួម​លេង​កីឡា​វាយ​សី​ជា​លក្ខណៈ​មិត្តភាព​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​ថ្ងៃ​៧​មករា​២០១៦​ផងដែរ​។​

​ឯកឧត្តម គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត បាន​មាន​ប្រសា​ន៍​ថា ក្នុង​ការបើកប្រគួ​ត​វាយ​សី​អស់​រយៈពេល​២​ថ្ងៃ​រួច​មក យើង​បាន​រកឃើញ​អ្នក​ដែល​បាន​ទទួលពាន​រង្វាន់​ហើយ លេខ​១​ពូ​ល​A​បាន​ទៅ​លើ ឯកឧត្តម អ៊ឺម ភាន់​សុផល ពានរង្វាន់​លេខ​២​ពូ​ល​B បាន​ទៅ​លើ ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង​។​

​ឯកឧត្តម គោ​ស៊ុំ​សារឿ​ត បានបញ្ជាក់​ថា​ក្នុង​ការប្រគួត​វាយ​សី​នេះ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​និង​ក៏​ដើម្បី​ចូលរួម​ថ្ងៃ​ជ័យជំនះ​៧​មករា​ផងដែរ ហើយ​ការប្រគួត​នេះ​គឺ​ដើម្បី​សុខភាព​តែប៉ុណ្ណោះ  ឯកឧត្តម គោ​ស៊ុំ សារឿ​ត​បាន​បញ្ជាក់ទៀតថា ការចូលរួម​លេង​កីឡា​គ្រប់​ប្រភេទ​ធ្វើឲ្យ​សុខភាព​ល្អ ហើយ​ក៏​ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​របស់​យើង​ផង ឯកឧត្តម គោ​ស៊ុំ សារឿ​ត បាន​ធ្វើ​ការអំពាវនាវ​ដល់​ស្រទាប់​យុវជន​ទាំង​អស់ ឲ្យចូល​រួម​លេង​កីឡា​គ្រប់​ប្រភេទ​ឲ្យបាន​ច្រើន ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​តាមរយៈ​ការ​បំផុស​ដល់​ស្រទាប់​យុវវ័យ​គ្រប់​មូលដ្ឋាន គ្រប់​មជ្ឈដ្ឋាន​សិក្សា នុ​សិស្ស ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​យក​ពេលទំនេ​ពី​ការសិក្សា ចូល​ហ្វឹកហាត់​បច្ចេកទេស​កីឡា​នេះ​អោយបាន​ច្រើន ឯកឧត្តម គោ​ស៊ុំ សារឿ​ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​និង​យុវជន​ទាំងអស់ សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ហើយ​ត្រូវ​ងាក​មក​ចាប់​អារម្មណ៍​ចូលរួម​ជាមួយ​វិស័យ​កីឡា ជាពិសេស​កីឡា​គ្រប់​ប្រភេទ​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះ​កីឡា​នាំមក​នូវ​មិត្តភាព សាមគ្គីភាព សុខភាព កេរ្តិ៍ឈ្មោះ កិត្តិយស របស់​ប្រទេសជាតិ​មាតុភូមិ​របស់​យើង​ផងដែរ ៕

 

2016_01_04t1 (1) 2016_01_04t1 (2) 2016_01_04t1 (3) 2016_01_04t1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.