ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ ប្រតិទិន​ការងារ​កសាង​ផែនការ ការអភិវឌ្ឍន៍​រយៈពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ សេចក្តីព្រាង​ស្ដីពី​ប្រតិទិន​ការងារ​កសាង​ផែនការ​អភិវឌ្ឍ​ន៏​រយៈពេល​ប្រាំ​ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត និង​សេចក្តីព្រាង​សេចក្តីសម្រេច​គោលការណ៍​ណែនាំ​ផ្នែក​គោលនយោបាយ​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ត្រូវបាន​ដាក់​ជូន​គណៈ​កម្មា​ធិ​ការសម្របសម្រួលបច្ចេ​កទេស​ក្រុមប្រឹក្សា​ខេត្ត​កែប នា​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ក្នុង​អង្គប្រជុំ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស បាន​មានប្រសាសន៍ថា ដំណើរការ​នៃ​ការកសាង​ផែនការអភិវឌ្ឍន៍​ជាង​ពេល​៥​ឆ្នាំ របស់​ខេត្ត​កែប ត្រូវតែ​រៀបចំ​តាម​សេចក្តីណែនាំ​បច្ចេកទេស និង​ត្រូវមាន​ប្រតិទិន​ច្បាស់លាស់​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមទៀតថា សមាជិក សមាជិកា របស់​គណៈកម្មការ​សម្របសម្រួល​បច្ចេកទេស​នាពេលនេះ ត្រូវតែ​ពិនិត្យ និង​ផ្ដល់​យោបល់ ទៅ​លើ​ឯកសារ​ចំនួន​ពីរ គឺ​ប្រតិទិន​ការងារ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល ៥​ឆ្នាំ​របស់​ខេត្ត និង​សេចក្តីព្រាង​សេចក្តីសម្រេច​គោលការណ៍​ណែនាំ​ផ្នែក​គោលនយោបាយ​របស់​ក្រុមប្រឹក្សា​ខេត្ត​ឲ្យបាន​ហ្មត់ចត់ ព្រោះ​ឯកសារ​ទាំងពីរ​នេះ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​គាំទ្រ​ដំណើរការ​នឹង​ការចាប់ផ្ដើម​នៅ​ការកសាង​ផែនការ​អភិវឌ្ឍ​រយៈពេល​៥​ឆ្នាំ​របស់​ខេត្ត ឲ្យមាន​ប្រសិទ្ធភាព​និង​ភាព​អាចអនុវត្ត​បាន​ដោយ​ជោគជ័យ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.