ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាល​ខេត្ត​កំពត​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ធ្វើឲ្យ​បរិស្ថាន​ក្រុង​កំពត​ក្លាយ​ជា​ក្រុង​គំរូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក​អភិបាល​ខេត្ត​កំពត បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ អាជីវករ អ្នកផ្តល់​សេវា​ទេសចរណ៍ សិស្សានុសិស្ស កងកម្លាំង មន្ត្រីរាជការ និង​មន្ទីរ ស្ថាប័នរដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ចូលរួម សម្អាត​បរិស្ថាន ចេះ​ទុកដាក់​កាកសំណល់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឲ្យបាន​ល្អ ដើម្បី​រួមចំណែក​ធ្វើឲ្យ​បរិស្ថាន​ក្រុង​កំពត មាន​សោភ័ណភាព ល្អ​ស្អាត អាច​ទាក់ទាញ​ភ្ញៀវ​ទេចរ​មក​កម្សាន្ត​កាន់តែច្រើន ក្នុង​ពិធីបុណ្យ​សមុទ្រ​ខាងមុខ និង​ប្រែក្លាយ​ភូមិសាស្ត្រ​ក្រុង​កំពត​ទាំងមូល​ទៅ​ជា​ក្រុង​គំរូ​។

​ការ​ថ្លែង​បែបនេះ ជា​ប្រសាសន៍​របស់​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ “​ភូមិ​ស្អាត សុខភាព​ល្អ​” ស្ថិត​នៅ​មាត់​ព្រែក​កំពត នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​អភិបាលខេត្ត បាន​លើកឡើង​ទៀត​ថា កំពត​ជា​ខេត្ត​ទេសចរ​បែប​ធម្មជាតិ និង​វប្បធម៌​ដ៏​ទាក់ទាញ​បំផុត​មួយ​របស់​កម្ពុជា​។ ស​កត្តា​នុព​ល និង​ធនធានធម្មជាតិ​សំបូរបែប​របស់ ខេត្ត​កំពត​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​ចូល​មក​បណ្តាក់​ទន់​។​ក្នុង​នោះ​វិស័យ​ទេសចរណ៍​បាន​ដើរតួ​យ៉ាង​សំខាន់ គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​មក​កម្សាន្ត សរុប​ប្រមាណ​ជិត​១​លាន​៥​សែន​២​ម៉ឺន​នាក់​។​

​លោក​បាន​បន្ត​ថា​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​នៅ​ក្រុង​កំពត នឹង​ចាប់ពី​ថ្ងៃ​ទី​២០,២១, ២២​ខែ​ធ្នូ ឆ្នាំ​២០១៩ ខាងមុខ ហើយ​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​យកចិត្តទុកដាក់​ខិតខំ​រៀបចំ​កែលម្អ​សោភ័ណភាព​តាម​ដងផ្លូវ តាម​សួនច្បារ​ទី​សារ​ធា​រណៈ​តាម​មាត់​ព្រែក​ដើម្បី​ជា​ការទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​ទស្សនា​លើ​ទឹកដី​ខេត្ត​កំពត​ឲ្យ​កាន់តែ​ច្រើនឡើ​ងៗ​។​។

​ដូច្នេះ​ដើម្បី​ធានា​នូវ​គុណភាព​បរិស្ថាន សោភ័ណភាព​ទីប្រជុំជន និង​សុខភាព​សាធារណៈ​ល្អ​ប្រសើរ លោក ជាវ តា​យ អំពាវនាវ​ដល់ មហាជន​ទូទៅ សូម​ចូលរួម​ធ្វើ​អនាម័យ រៀបចំ​សោភ័ណភាព សម្អាត​តាម​លំនៅស្ថាន និង​ចេះ​ទុកដាក់​សំរាម​-​សំណល់​រាវ រឹង ឲ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវ​វេច​ខ្ចប់ និង​ញែក​សំរាម​តាម​ប្រភេទ​ដូចជា សំណល់​អាច​កែច្នៃ​បាន​(​អេតចាយ​) សំណល់​សរីរាង្គ​(​សំណល់​ផ្ទះបាយ​ធ្វើ​ជា​ជីកំប៉ុស​) សំណល់​ផ្ទុក​សារធាតុ​គ្រោះថ្នាក់ ឬ​អេឡិចត្រូនិច​(​ថ្មពិល​ទូរ​សព្ទ ទូរទស្សន៍​) និង​សំណល់​ប្លា​ស្ទិក​ដើម្បី​ប្រែក្លាយ​សំណង់​មួយចំនួន​ឱ្យ​មាន​តម្លៃ​សេដ្ឋកិច្ច​នឹង​កាត់បន្ថយ​បរិមាណ​សំណល់​នៅ​ទីលាន​សាធារណៈ គឺ​សំដៅ​ធ្វើ​យ៉ាង​ឲ្យ​បរិស្ថាន​ក្រុង​កំពត​មាន​សោភ័ណ​ល្អ​ស្អាត ក្លាយ​ជា​ក្រុង​គំរូ​។​

​ដោយឡែក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក ស៊ុយ ធា បានឲ្យដឹងថា ទិវា​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា មាន​គោលបំណង​សំខាន់​ចំនួន​ពី ទី​១ បំផុស​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ សិស្ស​និស្សិត គ្រប់​ភូមិ​សិក្សា ឱ្យ​ចូលរួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព​ទីក្រុង ទីផ្សារ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច សំដៅ​រួមចំណែក​កសាង​កម្ពុជា​ល្អ​ស្អាត និង​ភាព​ស្រស់បំព្រង​។​ទី​២ បង្ក​លក្ខណៈ​រៀបចំ​បរិស្ថាន​ឲ្យបាន​ល្អ​ប្រសើរ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​។

​ទាក់ទង​និង​បញ្ហា​អនាម័យ បរិស្ថាន និង​សោភ័ណ្ឌភាព​នេះដែរ យុវ​សិស្ស​និង​យុវជន​កាកបាទក្រហម បាន​បង្ហាញ​អំពី ចំណាប់អារម្មណ៍ និង​ការយល់ឃើញ​របស់​ខ្លួន​ដែរ​ថា ក្នុងនាម​យុវជន​ជំនាន់​ក្រោយ ចង់​ឃើញ​ក្រុង​កំពត​មាន​បរិស្ថាន​អនាម័យ និង​សោភ័ណ្ឌភាព​ស្រល់ស្អាត ដូច​ការអំពាវនាវរ​បស់​លោក​អភិបាលខេត្ត​ខ្លាំងណាស់ ។ យុ​វ​សិស្ស​រូប​នោះ​បាន​ស្នើរ​ឲ្យមាន​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​លើកកម្ពស់​អនាម័យ បរិស្ថាន និង​សោភ័ណ​ក្រុង និង​ខេត្ត​កំពត​ទាំងមូល​ឱ្យ​កាន់តែ​ស្រស់បំព្រង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.