ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​) ៖ នៅ​រសៀល ថ្ងៃ​អង្គារ ១៥​រោច ខែ​កត្តិក ឆ្នាំ​កុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កែប មានបេ​ី​កកិច្ចប្រជុំ​សាមញ្ញ​លើកទី​៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប ដែល​ប្រព្រឹត្ត ទៅ​ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប ដោយ​សមាសភាព​នៃ​កិច្ចប្រជុំ​រួម​មាន លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ​ជំនាញ អភិបាល ក្រុង​-​ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត នេះ បាន​លើក​នូវ​របៀបវារៈ​ចំនួន​៧ ដើម្បី​យក​មក​ពិនិត្យ ពិភាក្សា និង​អនុម័ត​គឺ​៖
១-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ។​
២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​សុក្រ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩​។
៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍ ស្តីពី​លទ្ធផល​វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នៅ​ថ្នាក់​ក្រុង​-​ស្រុក​។​
៤-​សេចក្តីព្រាង​របាយការណ៍ ស្តីពី សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្ត​ដោយ​គណៈ​អភិបាលខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សាមញ្ញ​លើក​ទី​៥ ដល់​លើក​ទី​៦ របស់​រដ្ឋបាល​ខេត្ត​។​
៥-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​។​
៦-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​និមិត្ត​សញ្ញា​(​ឡូហ្គូ​)​របស់​រដ្ឋបាល​ខេត្ត និង​ទី​៧-​គឺ​បញ្ហា​ផ្សេងៗ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.