ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​ឯកឧត្ដម សាយ សំ​អាល់ អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រក្ស និង​ប្រជា​សហគមន៍ និង​ត្រួតពិនិត្យ​ស្ថានភាព​គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ “​ព្រៃ​ឡង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ​ ÷ ​ថ្ងៃ​អង្គារ ១៥​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រក្ស និង​ប្រជា​សហគមន៍ និង​ត្រួតពិនិត្យ​ស្ថានភាព​គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ «​ព្រៃ​ឡង់​» នៅ​ទីស្នាក់ការ​ព្រះអាទិត្យ ដែន​ជម្រក​សត្វព្រៃ «​ព្រៃ​ឡង់​» ខេត្ត​កំពង់ធំ ។​

​ពិធី​សំណេះសំណាល​នេះ​មាន​ការចូលរួម​ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងរាស្ត្រ​ខេត្ត​កំពង់ធំ អភិបាល​ខេត្ត​កំពង់ធំ តំណាង​ក្រសួង​បរិស្ថាន តំណាង​ក្រសួង​សុខាភិបាល តំណាង​ក្រសួង​ទេសចរណ៍ តំណាង​អង្គការក្រៅរដ្ឋាភិបាល មន្ត្រីរាជការ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​ប្រជា​សហគមន៍​ចំនួន​០៧ (​សហគមន៍​អូរ​ដាស់​ស្គរ សហគមន៍​អូរ​គ្រញូង សហគមន៍​កងមាស សហគមន៍​ក្បាល​ដូន​ក្រី សហគមន៍​ជាំ​ធ្លក សហគមន៍​ស្ករ​ក្រូច ) សរុប​ចំនួន ៥០៩​នាក់ ស្រី​ចំនួន ២១១​នាក់ ។​

​ពិធី​សំណេះសំណាល​នេះ​ផ្ដោត​សំខាន់​លើ​៖
១)​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​សហគមន៍​
២)​សន្តិសុខ​ស្បៀង​របស់​ប្រជា​សហគមន៍​
៣)​សុខភាព​របស់​ប្រជា​សហគមន៍​
៤)​ការ​ចងក្រង​សហគមន៍​
៥)​ការអភិរក្ស . . . ។​ល​។​

​បញ្ចប់​ពិធី​សំណេះសំណាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី បាន​អញ្ជើញ​ចូលរួម​ចែក មុង មុង​អង្រឹង អាវ​ភ្លៀង ជូន​ដល់ មន្ត្រី​ឧទ្យានុ​រក្ស និង​ប្រជា​សហគមន៍ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.