ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ខេត្ត​មណ្ឌល​គី​រី​ប្រារព្ធ​ទិវា​អបអរ​រំលឹក​ខួប​លើក​ទី​៣៧ នៃ​ទិវា​ជ័យ​ជំ​នៈ ៧​មករា ឆ្នាំ ១៩៧៩-២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ការ​ប្រារព្ធ​ទិវា​រំលឹក​ខួប​លើក​ទី​៣៧ នៃ​ទិវា​ជ័យ​ជំ​នៈ​៧​មករា ឆ្នាំ​១៩៧៩-២០១៦ ដែល​ធ្វើឡើង​ស្ថិតនៅត្រង់​រង្វង់​មូល​គោ​ព្រៃ កាលពី​ព្រឹក​ថ្ងៃទី​០២ មករា ២០១៦ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី មាន​ការចូលរួម​ក្រោម​អធិបតេយ្យភាព​របស់ ឯកឧត្តម ទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី និង​ការអញ្ជើញ​ចូល​រូ​ម​ពី ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលខេត្ត និង​គណៈប្រតិភូ​វៀតណាម​ចំនួន​៣​ខេត្ត ខេត្ត​ដាក់​ឡាក់ ខេត្ត​ដាក់​ណុង និង​ខេត្ត​ប៊ិន​ហ្វឿក ព្រមទាំង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ក្រុមយុវជន​កាយ​រិទ្ធ​កាកបាទ​ក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ចំនួន​១៦០០​នាក់​ផង​ដែរ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី អឹម ឈុនលឹម បាន​មានប្រសាសន៍​ថ្លែង​ក្នុង​កម្ម​ពិធី​នេះ​ថា ការធ្វើ​អង្គ​មេទិ​ន្ទិ​ញ​នេះ​ជា​ការរំលឹកដ​ល់ជ័យ​ជំ​នៈ​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​ជ័យ​ជំ​នៈ​៧​មករា​នេះ គឺ​ជាមរ​តរប​ស់រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​នាំមក​នូវ​សុខ​សន្ដិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ហើយ​ធ្វើឲ្យ​ប្រទេល​យើង​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ ។​

​ឯកឧត្តម​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺ​មិន​អាច​បំភ្លេច​បាន​ទេ នូវ​ការរស់រៀនមានជីវិត​ថ្មី​ឡើងវិញ ដូច្នេះហើយ​៧​មករា គឺជា​ថ្ងៃ​ប្រវត្តិ​សាសន៍​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស ហើយ​ប្រជាពលរដ្ឋ​មិនអាច​បំភ្លេច​នៅ​ថ្ងៃ​៧​មករា​នេះ​បាន​ទេ ក៍​មិន​អាច​បំភ្លេច​កំពូល​ថ្នាក់ដឹកនាំ​ដែល​ហ៊ាន​ស្ម័គ្រចិត្ត​លះបង់​បូជាជីវិត​ដើម្បី​រំដោះ​ប្រទេស​ជាតិ​។

​ក្នុងឱកាស​នោះ​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​សន្យា និង​ខិតខំ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យមាន​ការរីកចម្រើន​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​ថ្នាក់ដឹកនាំ​និង​រង់ចាំ នូវ​ការរិៈគន់​របស់​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ​នូវ​កន្លែង​ខ្វះខាត​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវការ​។​

​នា​ឱកាស​នោះ​ដែរ លោក ទឹម សង្វាត ជា​ប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្ត តំណាង​ឲ្យ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស បានធ្វើការ​ថ្លែង​អំណរ​អរគុណ​ចំពោះ​រដ្ឋាភិបាល ដែល​បាន​ផ្តួលរំលំ នៅ​របប​ប្រល័យ​ពូជសាសន៍​មាន​ទៅ​ដោយ​ភាព​ខ្មៅរ​ងឹត ឃោ​ឃៅ អមនុស្ស​ធ​ម៏​របស់​ប៉ុល ពត ដែល​បាន​នាំមក​នូវ​សន្តិភាព​ប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​យើង​។

​សរុប​មក​មានន័យថា យើង​ទាំងអស់គ្នា​មិន​អាច​បំភ្លេច​នូវ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ និង​៧​មករា ឆ្នាំ​២០១៦​នេះ​បាន​ទេ​។ នៅ​ចុងបញ្ចប់​នៃ​អង្គ​កម្ម​ពិធី ឯកឧត្តម​មាន​ការចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នូវ​អាវ​រងា​ម្នាក់​មួយ ហើយ​ក៍មាន​ការផ្លាស់ប្ដូ​រ​វត្ថុ​អនុស្សា​វរិ៍យ៍​រវាង ឯកឧត្តម ទេសរដ្ឋមន្ដ្រី អឹម ឈុនលឹម និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាមួយ​ប្រតិភូ​វៀតណាម​ទាំង​បី​ខេត្ត​ផងដែរ​៕
​ដោយ ៖ ហេង ចាន់​ណុប​

 

2016_01_03ch1 (8) 2016_01_03ch1 (1) 2016_01_03ch1 (2) 2016_01_03ch1 (3) 2016_01_03ch1 (7) 2016_01_03ch1 (4) 2016_01_03ch1 (5) 2016_01_03ch1 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.