ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​១១ សរ​ណន របស់​រាជរដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​១៥​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​បណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​មុខព្រួញ​ខេត្តតាកែវ ខេត្ត​កំពត និង​ខេត្ត​កែប សហការ​ជាមួយ រដ្ឋបាល ខេត្ត កែប ដែល​មាន​ការ​អញ្ចេ​ី​ញ​ចូលរួម​ពី លោក ព្រុំ គន្ធិ អភិបាល រង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត កែប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ១១​សរ​ណន ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការចាត់វិធានការ ថែរក្សា​ទឹក​ទុក និង​ពន្យល់​ពី​បាតុភូត​(EI Nino)​។

​ក្នុង​កិច្ចប្រជុំ លោក​បណ្ឌិត​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​ដោះស្រាយ​ពី​បញ្ហា ក៏ដូចជា​កង្វល់​មួយចំនួន​ដែលជា​សំណូមពរ​របស់​គណៈ​អភិបាលខេត្ត និង​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​ទឹក​ដោយ​ការ​សន្សំសំចៃ និង​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការ​ធ្វេី​ស្រែប្រាំង គឺ​ធ្វើ បាន​តែ​មួយ​ដង ជាង​នេះ ទៅទៀត​គឺ​រក្សា​ទឹក​ទុក​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​សត្វពាហន​:​ថែម​ទៀត​។

​សូមជម្រាបថា ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​មាន​ចំនួន ៥៥​រូប រួមមាន​៖
-​មន្ទីរ​-​អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ​ចំនួន ៣៣​រូប​
-​ក្រុង​-​ស្រុក ចំនួន ០៧​រូប​
-​ឃុំ​-​សង្កាត់ ចំនួន ០៥​រូប​
-​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក ចំនួន ១០​រូប ហើយ​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត សិុន វុទ្ធី បាន​ពាំនាំ​នូវ​ថវិកា​របស់ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង ធនធាន ទឹក និង ឧតុនិយម ដោយ​បាន​ឧបត្ថម្ភ​ដល់​អ្នកចូលរួម​ក្នុង​ម្នាក់ៗ​ចំនួន​១០​ដុល្លារ ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.