ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

​ខេត្ត​កំពត​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា​ឆ្នាំ ២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី ១៤​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត មន្ទីរ​អង្គភាព​មន្ត្រីរាជការ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក​សមត្ថកិច្ច​កងកម្លាំង​ទាំងបី សិស្ស​និស្សិត និង​យុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម​ប្រមាណ​ជិត ៣០០​នាក់​។​

​លោក​ជី​ញ គួ​ង​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពត បាន​ធ្វើ​របាយការណ៍​ឲ្យដឹងថា នៅក្នុង​រយៈពេល​៩ ខែ​ដើមឆ្នាំ​២០១៩ នេះ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​កំពត​មាន​ចំនួន ១៩២ ករណី​ក្នុងនោះ​ស្លាប់ ៤៦ នាក់​របួសធ្ងន់​១៣៧​នាក់ របួសស្រាល ១០៥​នាក់​។​ករណី​បង្ក​គ្រោះ​ថ្នាក់​មាន​រថយន្ត​ខូច​កម្រិត​ស្រាល​៧៧ គ្រឿង​រថយន្ត​ខូច​កំរិតធ្ងន់ ៧៣ ម៉ូតូ​ខូច​កំរិតធ្ងន់​១៥៦​គ្រឿង​។​ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព ១៣១ នាក់ បើកបរ​ហួស​ល្បឿន​កំណត់ ២៨​ករណី​មិន​ប្រកាន់​ស្ដាំ​៤១​ករណី មិន​គោរព​សិទ្ធិ ២៣​ករណី ប្រជែង​គ្រោះថ្នាក់​៣២ ករណី ស្រវឹង​៨​ករណី បត់​ឆ្វេង​ស្តាំ​មិន​ប្រយ័ត្ន​២៣​ករណី ខូច​ហ្វ្រាំង​៥​ករណី​ខូច​ចង្កូត​៥​ករណី ផ្ទុះ​កង់​២​ករណី បញ្ហា​សុខភាព​១២​ករណី បើក​ថយ​ក្រោយ​មិន​ប្រយ័ត្ន​០១​ករណី និង​ផ្សេងៗ​៥​ករណី​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​លើក​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍ ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍ នៅលើ​ដងផ្លូវ​សាធារណៈ​ទៀតផង​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់ថា ដោយយោង​តាម​ទិន្នន័យ របស់​លេខាធិការដ្ឋាន​គណកម្មកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត អាច​ឆ្លុះបញ្ចាំង​បាន​ថា​ស្ថានភាព គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ខេត្ត​កំពត ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​គឺ​មាន​ការថយចុះ​។​

​ជាមួយនេះ លោក ជាវ តា​យ អភិបាលខេត្ត​ក៏​បាន​ចាត់ទុក​ទិវា​ដ៏​មាន​សារៈសំខាន់​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​សកម្មភាព​នៃ​ការចូលរួម​ជាមួយ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ការទប់ស្កាត់​និង​ការ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​តែ​កើន​ទ្បើង​ឥតឈប់ឈរ​ជា​រៀងរាល់ឆ្នាំ ហើយ​លោក​អភិបាល​ខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ខេត្ត អង្គការ និង​ក្រុមហ៊ុន​ឯកជន នានា​ដែល​បាន​ជួយ​ឧបត្ថម្ភ សម្ភារៈ ថវិកា​និង​ស្មារតី​កន្លងមក​ពិសេស​ក្នុង​ការរៀបចំ​កម្មវិធី​នៅពេលនេះ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​បន្ត​អំពាវនាវ​ដល់​អង្គការ​ជាតិ អន្តរជាតិ ប្រទេស ផ្តល់ជំនួយ ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​បរទេស ព្រមទាំង​ដៃគូរ​ផ្សេងៗ​ទៀត មេត្តា​ជួយឧបត្ថម្ភ ដល់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពត ថែមទៀត​នូវ​ថវិកា សម្ភារៈ និង​បច្ចេកទេស​ដើម្បី​ផ្តល់​លទ្ធភាព ក្នុង​ការអនុវត្តន៍​ឱ្យ​បាន​ដោយ​ជោគជ័យ នូវ​ផែនការ​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក ទាំង​៨​ចំណុច ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​បំផុត​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.