ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ទិវា​អន្តរជាតិ រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​អភិបាលរង​ខេត្ត លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក កម្លាំងប្រដាប់អាវុធ​ទាំង​បី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​គ្រប់​វិទ្យាល័យ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កែប បានឱ្យដឹងថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ ខេត្ត​កែប​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៧៣​លើក បើ​ធៀប​នឹង​៩​ខែ​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៨ កើតឡើង ៤៨ លើក គឺ​កើនឡើង​២៥​លើក ស្មើនឹង​៤២%​។​ចំនួន​មនុស្ស​ស្លាប់​៩​នាក់ ស្រី​២​នាក់ កើន​២​នាក់ បើ​ធៀប​៩​ខែ​ដើមឆ្នាំ​២០១៨​។​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​កន្លងមក​ភាគច្រើន​ផ្តើម​ដោយសារ​កត្តា​មនុស្ស គឺ​ការបើក​បរមិប​គោរព​ច្បាប់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ធ្វេសប្រហែស ប្រើ​ល្បឿន​លើស​កំណត់ ដែល​ងាយ​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ជា​ញឹកញាប់​។​

​ដោយឡែក​កត្តា​យានយន្ត ដូចជា​យានយន្ត​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់ ហ្វ្រាំង​មិន​សី​ុ សំបក​យានយន្ត​គ្មាន​គុណភាព គ្មាន​ផ្លាក​សញ្ញា​ភ្លើង​សម្គាល់​គ្រប់គ្រាន់​។​លើសពី​នេះ​បើ​និយាយ​ពី​កត្តា​ផ្លូវថ្នល់ គឺ​ការបើកបរ​ប្រើ​ល្បឿនខ្លាំង​នៅ​ចំណុច​ផ្លូវ​កោង ផ្លូវ​ជង្ហុគ ផ្លូវ​ឬ​ស្ពាន​កំពុង​សាងសង់ ដោយ​អ្នកបើកបរ​មិន​បាន​ដឹង​ជា​មុន​។​ល​។​

​ថ្លែង​ក្នុង​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​នេះ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ទាំង​អ្នក​ថ្មើជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ខិតខំ​ផ្លាស់ប្តូរ​ឥរិយាបថ ដែល​ធ្លាប់តែ​មាន​ភាពអនាធិបតេយ្យ​មិន​គោរព​ច្បាប់ មក​ប្រកាន់យក​នូវ​ឥរិយាបថ​ដែល​មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ ចេះ​អធ្យាស្រ័យ​គ្នា និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​លោក​បាន​បន្តថា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ផ្តើម​ដោយសារ​កត្តា​បី​យ៉ាង គឺ​កត្តា​មនុស្ស កត្តា​យានយន្ត និង​កត្តា​ផ្លូវថ្នល់ ប៉ុន្តែ​មូលហេតុ​ចម្បង​គឺ​ជា​កត្តា​មនុស្ស​នេះ​ឯង ដែល​ប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់ ដូចជា​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការ​បើកបរ​ដោយ​ធ្វេសប្រហែស និង​ការបើកបរ​ក្នុង​ពេល​ស្រវឹង​ជាដើម​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ពង្រឹង​និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ បទ​បញ្ញតិ្ត​ចរាចរណ៍​បន្ថែ​មទៀត ដើម្បី​ឱ្យ​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ជំរុញ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កម្រិត​ទាប​បំផុត សំដៅ​ចូល​រួមការ​អ​ភ​វ​ឌ្ឍ​សង្គម​ឆ្ពោះទៅ​កាន់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.