ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​និង​ជា ជនពិការ ចំនួន​៣៥​គ្រួសារ មក​ពី​សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ បានទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា តាមរយៈ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ល្ងាច ថ្ងៃអាទិត្យ ១៣ រោច ខែ​កត្តិក ​ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦,០០​នាទី លោក សុខ ពេញវុ​ធ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ និង​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ព្រមទាំង​មន្ត្រី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែករំលែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត និង​ជា ជនពិការ ចំនួន​៣៥​គ្រួសារ មក​ពី​សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែល​ជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែ​គិតគូ​យកចិត្តទុកដាក់​ខ្ពស់​បំផុត លើ​ការងារ​មនុស្សធម៌ ការលើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទាំង​ប្រទេស តាមរយៈ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ​ឥតឈប់ឈរ និង រីកចម្រើន​ជា​លំដាប់ ។​

​អំណោយ​មនុស្សធម៌ ដែល​បាន​ប្រគល់ជូន​នាពេល​នេះ​រួមមាន​៖ អង្ករ​ចំនួន ០១​បាវ ស្មើនឹង ២៥​គីឡូក្រាម​, មី​០១​កេស ,​ទឹកត្រី​ចំនួន​០១​យួរ​, ថ្នាំ​ដុសធ្មេញ ទឹកក្រូច ទឹកដោះគោ និង ថវិកា​ចំនួន ៤០,០០០​រៀល​/​គ្រួសារ សរុប​ថវិកា​ចំនួន ១,៤០០,០០០​រៀល​ផង​ដែរ ៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.