ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សង្ស័យ អ៊ឹង មុន្នី​មេ​អាវុធហត្ថ និង លោក​ទេព​ចាន់ណា អធិកា​ស្រុក​សូ​នី​គម ជា​មេខ្លោង​នៅ​ពីក្រោយ មេ​បន​ល្បែងស៊ីសង ខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​:​ប្រភព​ពី​មន្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​សាលា​ស្រុក​សូទ្រនិគម​បាន​លើកឡើង​ថា​មាន​វង់​ល្បែងស៊ីសង​ដ៍​ធំ​មួយ​កំពុងតែ​បើក​លេង​បាន​ដោយ​សេរី​ដដែល​។​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​វង់ល្បែង​ដ៏​ធំ​មួយ​នោះ​មាន​ទីតាំង ស្ថិតនៅក្នុង ផ្ទះ​លោក​(​ឌូ​) គឺ​ស្ថិតក្នុង​ភូមិ សាលា ក​កោះ ឃុំ​កៀន សង្កែ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​ហ្នឹង​ទីតាំង​នោះ​បានឲ្យ​ដឹង​ដែរ​ថា​វង់ល្បែង​ខាងលើ​នេះ​បើក​លេង​យ៉ាង​ដោះ​ស្លែ​ទៅហើយ​គឺ​ពុំ​មាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ហ៊ាន​ធ្វើ​ការបង្ក្រាប​នោះទេ​។​ផ្ទុយទៅវិញ​គេ​សង្ស័យ​ថា​លោក​ទេព​ចន្ទ័ណា អធិការនគរបាល ស្រុក​សូ​នី​គម​លោក អុឹង មុន្នី មេ​កងរាជអាវុធហត្ថ ស្រុក​សូ​និគម ជា​មេខ្លោង​នៅ​ពីក្រោយ​រឿង​នេះ​ទេីប​បាន​រក្សា​ភាព ស្ងៀមស្ងាត់​និង​បណ្ដែតបណ្ដោយ ឱ្យ​វង់ល្បែង​ខាងលើ​នេះ​បើក​លេង​បាន​ដោយ​រលូន​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ​ដែរ​លោក​អឹុង​មុន្នី មេ​កងរាជអាវុធហត្ថ ស្រុក​សូ​នី​គម បាន​ប្រាប់​តាម​ទូរស័ព្ទ ថា​បើ​សម្រួល​គ្នា មិន​ត្រូវ​ទេ​គាត់​នឹង​បញ្ជា កម្លាំង​ឱ្យទៅ​បិទ​ភ្លាម​។​ចំណែកឯ​លោក ទេព ចាន់ណា អធិការ​ស្រុក​សូទ្រនិគម មិនអាច​ទាក់ទង​បាន​ទេ​ដោយ​ទូរ​សព្ទ​ជាប់រវល់ ។ រីឯ​លោក​នាយប៉ុស្តិ៍​កៀន​សង្កែ បាន​ប្រាប់​តាម​ទូរស័ព្ទ ថា​គាត់​ពុំ​មាន​សមត្ថភាព បង្ក្រាប​បន​ល្បែងស៊ីសង​នៅក្នុង​ទឹកដី របស់​ខ្លួន​ទេ ។

​ទោះ​យ៉ាងណា​ម្ចាស់​វង់ល្បែង​ដ៏​ធំ​មួយ​នេះ​កំពុង​តែ​ព្យាយាម​សម្របសម្រួល​ឲ្យ​លុយ​អ្នកសារព័ត៌មាន​យើង​ដែរ​ដើម្បី​បញ្ចប់រឿង ។ ហើយ​គាត់​បាន​បញ្ជាក់ទៀតថា សមត្ថកិច្ច​ក្នុង​ស្រុក​សូត្រ​នី​គម​ពិតជា​បាន​ផល​ប្រយោជន៍​ពី​គាត់​យ៉ាង​គាប់ចិត្ត​ពិតមែន​។​

​ប្រជាពលរដ្ឋ​មូលដ្ឋាន​សំណូមពរ​ទៅ​ដល់​អភិបាលខេត្ត​សៀមរាប​លោក ទា សីហា និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ក៏ដូចជា​លោក ប៉ោ វណ្ណ​និត មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​សៀមរាប​មេត្តាជួយ​អន្តរាគមន៍​ទៅ​លើ​មន្ត្រី នៅក្នុង​សូទ្រនិគម​ជា​បន្ទាន់​ផង ខណៈ​ដែល​មន្ត្រី​ក្នុង​ស្រុក​នេះ​កំពុងតែ​ប្រឆាំង​និង​បទបញ្ជា​របស់​អភិបាលខេត្ត​សៀមរាប រួច​ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​បន​ល្បែង​កើតឡើង​យ៉ាង​ពេញបន្ទុក ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.