ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ពិធី​ប្រគល់​វិញ្ញាប័នបត្រ​បញ្ជាក់ បាន​ចូលរួម​ដោយ​ជោគជ័យ ការ​បោះជំរំ​យុវជន នៅ​សហគមន៍​ត្រពាំង​សង្កែ និង ចូលរួម​ដាំ​កូន​កោង​កាង ចំនួន​១០០០ ដើម និង​ដើ​មចាក​ចំនួន​២០០​ដើម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត តំណាងឲ្យ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​លោកស្រី សោម សេរី​វឌ្ឍន៍ នាយិកា​ស្តីទី​នាយកដ្ឋាន​ធនធានមនុស្ស កាកបាទក្រហមកម្ពុជា ព្រមទាំង លោកស្រី ថុង ធា​រី អនុប្រធាន​កិត្តិយស សាខា​កាកបាទក្រហម បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់ បាន​ចូលរួម​ដោយ​ជោគជ័យ ការ​បោះជំរំ​យុវជន​នៅ​សហគមន៍​ត្រពាំង​សង្កែ ក្រោម​ប្រធានបទ “​យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​ដើម្បី​សុវត្ថិភាព​សហគមន៍​” និង​ចូលរួម​ដាំ​កូន​កោង​កាង ចំនួន​១០០០ ដើម និង​ដើ​មចាក​ចំនួន​២០០​ដើម ហើយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី ប្រតិភូ​កាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា និង​យុវជន​កាកបាទក្រហម មក​ពី​រាជធានី​ភ្នំពេញ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្ត​កែប និង​ខេត្ត​កំពត សរុប​ប្រមាណ​១២០​នាក់​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​សន​រី លាង ហៃ ជាវ​តា​យ បាន​សំណូមពរ​ដល់​កាកបាទក្រហម​កម្ពុជា​បន្ត​បង្កើត​កម្មវិធី​បោះជំរំ​នេះ​បន្ថែម​ទៀត​នៅ​តំបន់​ធម្មជាតិ​ផ្សេងៗ ដោយ​មាន​ការចូលរួម​ពី​យុវជន​កាកបាទក្រហម​កម្ពុជា​ឱ្យបាន​ច្រើន​កុះករ​ដើម្បី​ជា​ស្មារតី​នៃ​ការ​សាមគ្គីភាព​និង​ដកស្រង់​បទពិសោធន៍​ពី​មូលដ្ឋាន​នានា​។ ការ​បោះជំរំ​នេះ​មិន​ត្រឹមតែ​ជា​ការ​ផ្តល់​ចំណេះដឹង និង​ចំណេះធ្វើ​នោះ​ទេ​ថែមទាំង​បង្រៀន​ឱ្យ​យុវជន​ចេះ​ជួយ​យក​អាសារ​គ្នា​ទៅវិញទៅមក​នៅក្នុង​សង្គម​ជាតិ​តែមួយ ដោយ​មិន​មាន​ការរើសអើង​នយោបាយ ពណ៌​សម្បុរ និង​សាសនា​ឡើយ​។ ជាពិសេស​ចេះ​អំពី​ការពិចារណា ធ្វើការ​ជា​ក្រុម​ធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​សមូហភាព និង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ស្មារតី​ពង្រឹង​និង​ពង្រីក សមត្ថភាព សាមគ្គីភាព​។

​ជាមួយនេះ លោកស្រី ក៏​បាន​ផ្តាំផ្ញើ​ក្មួយៗ​យុវជន​ទាំងអស់​រក្សា​នូវ​អាកប្បកិរិយា​ល្អ​ប្រកប​ដោយ​ភាព​វិជ្ជមាន​របស់​ខ្លួន​ចំពោះ​យុវជន​ដទៃទៀត ដើម្បី​ទទួលបាន​ការគោរព​ស្រលាញ់​ពី​អ្នក​ទាំងនោះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្មួយៗ​នឹង​ណែនាំ​យុវជន​ដទៃទៀត​ឱ្យបាន​ស្គាល់​ពី​របៀប​រស់នៅ​ជា​ក្រុម និង​ធ្វើការ​ជា​ក្រុម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.