ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

រដ្ឋមន្ត្រី វង សូ​ត បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុ​ជា ដែល​កំពុង​អនុវត្ត​លើ​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​វៀង​ច័ន្ទ​ន៍​, ឡាវ​)៖ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើ​ក​ទី​១០ ស្តី​ពី​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ (10TH AMMWD) នា​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​នូវ​ចំណុច​មួយចំនួន ដែល​កម្ពុជា បាន និង​កំពុង​អនុវត្ត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០​រួមមាន​៖

*១៖ កម្ពុជា បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ ដែលជា​ផែនទី​បង្ហាញផ្លូវ​រយៈកាល​វែង ផ្តោត​លើ​សសរស្តម្ភ​ចំនួន​ពីរ​គឺ ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​
*២៖ កម្ពុជា បាន​ដាក់ចេញ​នូវ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ​
*៣៖ កម្ពុជា បាន​ក្លាយ​ជា​សមាជិក​នៃ​ប្រទេស​ដៃគូ​សកល ដើម្បី បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ ដែល​ជា​ទឡ្ហីកម្ម​មួយ​បង្ហាញ​ពី​ការខិតខំ និង​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការឈាន​ទៅ​លុបបំបាត់​អំពើហិង្សា​លើ​កុមារ​
*៤៖ កម្ពុជា បាន​អនុម័ត​ច្បាប់​យុត្តិធម៌​អនីតិជន កាលពី​ឆ្នាំ​២០១៦ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សាងសង់​មជ្ឈមណ្ឌល​ស្តារ​យុវនីតិសម្បទា​នា​ពេល​ដ៏​ខ្លី​ខាងមុខ​
*៥៖ កម្ពុជា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ស្តីពី​មនុស្ស​វ័យចាស់ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការបន្ត​លើកកម្ពស់ និង​កែលម្អ​គុណភាព​ជីវិត​របស់​មនុស្ស​ចាស់​

​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក វង សូ​ត នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​បូក​បី លើក​ទី​៦ ស្តី​ពី​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​បន្ត​។​

​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក នៃ​ប្រទេស​ដៃគូ​សកល ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ ដែល​ជា​ទឡ្ហីកម្ម​មួយ​បង្ហាញ​ពី​កា​ខិតខំ និង​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការឈាន​ទៅ​លុបបំបាត់​អំពើ ហិង្សា​លើ​កុមារ​។ អំពើហិង្សា​លើ​កុមារ បាន​ធ្វើឲ្យ​កុមារ និង​គ្រួសារ​ទទួល​រង​នូវ​ការឈឺចាប់ និង​អាច​បង្ក​ផលវិបាក​រយៈពេល​វែង​ដូចជា និង​ការអភិវឌ្ឍ​រូបរាងកាយ​យឺត​បញ្ហា​ឥរិយាបថ បញ្ហា​សុខភាព​ផ្លូវកាយ និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាដើម​ផងដែរ​។​

​ដោយឡែក សម្រាប់​វិស័យ​មនុស្ស​វ័យចាស់ កម្ពុជា​បាន​ដាក់ចេញ​នូវ​គោល​ន​យោ​បាន​ជាតិ​ស្ដី​ពី​មនុស្ស​វ័យចាស់ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការបន្ដ​លើកកម្ពស់ និង​កែលម្អ​គុណភាព​ជីវិត​របស់​មនុស្ស​ចាស់ ទទួលបាន​នូវ​សិទ្ធិ និង​ឱកាស​ស្មើៗ​គ្នា​។​

​គួរបញ្ជាក់​ថា លោក វង សូ​ត បាន​ដឹកនាំ គណៈប្រតិភូ​ក្រោម​ឱវាទ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើ​ក​ទី​១០​ស្តី​ពី​សុខា​មាល​ភាព​សង្គម និង​អភិវឌ្ឍ​ន៏ នៅ​ទីក្រុង​វាង​ច័ន​ទ នៃ​សាធារណរដ្ឋ​ប្រជាធិបតីតេ​យ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.