ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ភ្លើង​ឆេះ​បន្ទប់​ស្នាក់​ក្នុងកា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស បណ្តាល​ឱ្យ​បុគ្គលិក​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បង្ហើប​ថា មាន​បុគ្គលិក​ផ្នែក​ចែក​បៀរ​ដែល​ស្នាក់នៅ​ក្នុង​បន្ទប់​កា​សី​ុ​ណូ​ហា​ទៀង​វេហ្គា​ស​ម្នាក់​បាន​ស្លាប់​យ៉ាង​អណោច​អធ័ម​ក្នុងបន្ទប់ ខណៈ​មាន​អគ្គិ​ស​ភ័យ​ឆាបឆេះ​បន្ទប់​ស្នាក់អាស្រ័យ​នា​វេលា​ទៀបភ្លឺ ស្ថិត​ក្រោយ​កា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស ដែល​មាន​ទីតាំង​ក្នុង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ករណី​ឆេះ​បន្ទប់​ស្នាក់​ក្នុង​បរិវេណ​កា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស​បណ្តាលឱ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​៥​ទៀប​ភ្លឺ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​បន្ទប់​ជាន់​ទី​១​នៃ​អគារ​ស្នាក់​របស់​បុគ្គលិក​កា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស​។​

​យោងតាម​ប្រភព​ដាច់​ដោយឡែក​បាន​និយាយថា នៅក្នុង​បន្ទប់​កើតហេតុ​ខាងលើ​មាន​បុគ្គលិក​កា​សី​ុ​ណូ​ស្នាក់​នៅ​ចំនួន​៣​នាក់ ប៉ុន្តែ​ពេល​កើត​មាន​អគ្គិ​ស​ភ័យ​ឆាបឆេះ​គឺ​បុគ្គលិក​២​នាក់​បាន​រត់ចេញ​ពី​បន្ទប់​ទាន់ ចំណែក​ជនរងគ្រោះ​ម្នាក់​ដេក​លង់លក់​មិនដឹង​ខ្លួន​ទើប​ភ្លើង​ឆេះ​បណ្តាលឱ្យ​ស្លាប់​យ៉ាង​អណោច​អធ័ម​តែម្តង​។​

​ទាក់ទិន​នឹង​ករណី​ឆេះ​បន្ទប់​ស្នាក់នៅ​របស់​បុគ្គលិករ​បស់​កា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស​នេះ សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា គឺ​បណ្តាលមកពី​ទុស្សេរ​ខ្សែ​ចរន្ត​អគ្គិសនី ដោយ​ខណៈ​នោះ​ក៏​មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ​ផងដែរ ទើប​អណ្តាតភ្លើង​មិន​ឆេះ​រាលដាល​ទៅ​បន្ទប់​ផ្សេងទៀត​។​

​ជាមួយ​នឹង​ករណី​ឆេះ​បន្ទប់​ស្នាក់​របស់​បុគ្គលិក​កា​សី​ុ​ណូ​ហា​ទៀង​វេ​ហ្គាស​ខាងលើ គេ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ចូលទៅ​ថត​យក​រូបភាព​នោះ​ឡើយ ហើយ​សព​បុគ្គលិក​រង​គ្រោះ ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត ក្នុង​ខេត្ត​តាកែវ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.