ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើក​ទី​១ អាណ​តិ្ត​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ក្រុមប្រឹក្សា​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​គ្រោះ យោបល់ លើក​ទី​១ អាណត្តិ​ទី​៣ ឆ្នាំ ២០១៩ នៅ​វត្ត​កំពង់ត្រឡាច ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ក្រោម អធិបតី ភាព លោក សំ សារី​ន ប្រធាន ក្រុមប្រឹក្សា​ខេត្ត និង លោក ងិន ងិន​ដា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុងនោះ​ក៏​មាន​ការចូលរួម ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក គណៈ​អភិបាល ក្រុង​-​ស្រុក សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ រួម​នឹង​តំណាង សហគមន៍​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ផងដែរ ។​

​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍​សំណេះសំណាល​បេ​ី​ក​វេទិកា​ផ្សព្វផ្សាយ និង​ពិ គ្រោះ យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​នេ​ាះ​ថា ការរៀបចំ​ឡេីង នៅ​កម្មវិធី​ថ្ងៃនេះ គឺ​ដើម្បី ផ្តល់ព័ត៌មាន ដល់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ក្រុម ប្រឹក្សា ឃុំ​-​សង្កាត់ សហគមន៍​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ ព័ន្ធ​អំពី សកម្មភាព​នានា របស់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ក្នុងការ ឆ្លើយតប​ទៅនឹង​សំណើ​ទាំងឡាយ របស់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង សហគមន៍​ប្រជាពលរដ្ឋ ប្រមូល ពិភាក្សា​អំពី​សំណើ និង​មតិ យោបល់ នានា សម្រាប់​សកម្មភាព ឆ្នាំក្រោយៗ​ទៀត​។​

​លោក ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​យល់​ជ្រាប អំពី​សភាពការណ៍​វិវឌ្ឍន៍​ថ្មីៗ តាម​ខ្លឹម សារ របស់​រដ្ឋាភិបាល​សំដៅ​ពង្រឹង​សតិ អារម្មណ៍ បងប្អូន កុំ ឲ្យ​លង់ជឿ​តាម​ឧបាយកល របស់​ក្រុម​ឧទ្ទាម ក្រៅច្បាប់ ហើយ នាំគ្នា ចូលរួម​គាំទ្រ ក្នុង​ការថែរក្សា ការពារ សុខ សន្តិភាព សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍន៍​ប្រទេស ជាតិ ក្រោម​ការ ដឹកនាំ ដ៏​ឈ្លាសវៃ របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ជាមួយនេះ លោក សំ សារី​ន បាន​សំណូមពរ ដល់​បងប្អូន ប្រជាពលរដ្ឋ ឲ្យចូល​រួម ក្នុង​ការអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ដោយ​ចូលរួម ទប់ ស្កាត់ បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង គ្រប់​ប្រភេទ និង​បើកបរ ត្រូវ​គោរព​ច្បាប់ ចរាច​រណ៍ ផងដែរ ។

​ក្នុង​វេទិកា​ព្រឹក​នេះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត ក៏បាន​មាន​របាយការណ៍ ៩ ខែ អំពី​ការអភិវឌ្ឍន៍​នៅ​សមិទ្ធផល​នានា​ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន​ជូន​អង្ក​វេទិកា ដោយ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការបើក​វេទិកា​សាធារណៈ​នេះ ក៏​ជា​ផ្នែក មួយ បាន​ផ្ដល់ឱកាស ជូន​ប្រជា ពលរដ្ឋ បាន​ប្រាស្រ័យ​ទាក់ទង គ្នា ទៅវិញទៅមក ជាមួយ​អាជ្ញាធរ សមត្ថកិច្ច សង្គម​ស៊ីវិល និង វិស័យ ឯកជន បាន​ផ្លាស់ប្ដូរ នូវ​បទពិសោធន៍ និង​ផ្ដល់​យោបល់ ប្រឹក្សា អំពី អាទិភាព នៃ​ការ អភិវឌ្ឍន៍​មូលដ្ឋាន ជាពិសេស ការអនុវត្ត​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៤ របស់​រាជ រដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ចីរភាព តម្លាភាព និង​ប្រសិទ្ធភាព ផងដែរ​។

​សូមជម្រាបថា​៖ អង្គ​វេទិកា​នេះ បាន​ដំណើរការ ដោយ​ការលើក ឡើង នូវ​សំណួរ និង​សំណូមពរ ចំនួន ៣ ពី​សំណាក់​អ្នកចូលរួម ដោយ ផ្ទាល់មាត់ និង​លាយលក្ខណ៍​ជា​អក្សរ ទៅលើ បញ្ហា មួយចំនួន ដូចជា ៖ ការ​ត​បណ្ដាញ ទឹកស្អាត អគ្គិសនី ការសាងសង់​ផ្លូវ ប្រព័ន្ធ​លូ រំដោះ​ទឹក របង សាលារៀន ។ ល​។ ជាមួយ​នោះ​ដែរ ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើការ​ដោះ ស្រាយ និង​បកស្រាយ បំភ្លឺ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព គ្រប់​ទាំង ៣ ករណី ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.