ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រោយពី​បញ្ចប់​នូវ​ពិធី​បើក “​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២” ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​វិមាន​សន្តិភាព​រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ឡើង​ទទួលពាន​រង្វាន់ «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​» ដែល​ប្រគល់​ដោយ លោកជំទាវ ហាក់ ចា ហា​ន់ មូន (Hak Ja Han Moon) សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល​។

​សូម​ជម្រាប​ផងដែរ​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ ក្រោម​ប្រធានបទ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន​៖ សន្តិភាព ការបង្រួបបង្រួម​ជាតិ ការ​ពឹងពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល​» ដែល​បាន​បាន​ប្រាព្ឋ​ពិធី​បើក​កាលព្រឹ​ក​មិញ​នេះ គឺ​មាន​អ្នកចូលរួម​ជាង​៨០០​នាក់ ដែល​មាន​សមាសភាព​ជា​អតី​ប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីត​ថ្នាក់ដឹកនាំ​ប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ច​ជន​អង្គភាព​សារព័ត៌មាន និង​ស្ថាប័ន​នានា​ជាច្រើន​ទៀត​។ អ្នកចូលរួម​នឹង​បន្ត​ប្រជុំ​ពិភាក្សាគ្នា​គ្នា​ជា​បន្ត​ទៀត​នៅក្នុង​វិមាន​សន្តិភាព​ដែល​នឹង​បញ្ចប់ទៅ​នៅ​ពេល​ល្ងាច​នេះ​។ បន្ទាប់មក សម្តេច​តេជោ ហ៊ុន សែន នឹង​រៀបចំ​អាហារ​ពេល​ល្ងាច​ជូន​ភ្ញៀវកិត្តិយស​នៅ​សណ្ធាគារ​សុខា​នៅ​ល្ងាច​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.