ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ាម៉ង​ខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បាន​បើក​អង្គ​សិក្ខាសាលា​មួយ​ស្ដីពី​ការផ្សព្វផ្សាយ​គោលនយោបាយ​និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព​។​

​សិក្ខាសាលា​នេះ​មាន​រយៈពេល​មួយ​ព្រឹក​និង​មាន​សមាជិក​ចូលរួម ពី​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អាជីវករ​សរុប​ប្រមាណ ១២០ នាក់ ក្រោម​អធិបតីភាព លោក ហង្ស​សុ​ត សំភារ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តំណាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ និង​លោក​
​នៃ គង់ អភិបាលរង​ខេត្ត​តំណាង​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​លោក​នៃ គង់ អភិបាលរង​ខេត្ត​បានចាត់ទុក​អង្គសិក្ខាសាលា​ពេល​នេះ​ពិតជា​មាន​សារៈសំខាន់ ពិសេស​ឱ្យ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ដែល​ប្រកបមុខរបរ​រកស៊ី​អភិវឌ្ឍ​ដី​និង​សំណង់​នៅ​ខេត្ត​កំពត បាន​កាន់តែ​យល់ដឹង​ស៊ីជម្រៅ​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត យន្តការ ការងារ​នីតិវិធី​និង​សំណុំបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី លិខិតអនុញ្ញាត​សាងសង់ ការប្ដូរ​ប្រភេទ​ដី​ការកែសម្រួល​ក្បាលដី​នឹង​ការស្នើ​សុំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​។​

​មានប្រសាសន៍​បើក​អង្គសិក្ខាសាលា លោក ហង្ស​សុ​ត សំភារ អនុរដ្ឋលេខាធិការ​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​បញ្ជាក់ថា ការងារ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​គឺ​មិន​ត្រឹមតែ​រួមចំណែក យ៉ាងសំខាន់ ក្នុង​ការធានា​អភិវឌ្ឍន៍​និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព តុល្យភាព​និង​សមធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តា​មរយៈ​កំណើន​នៃ​ការអភិវឌ្ឍ​និង​ការសាងសង់​ជា​រៀងរាល់ឆ្នាំ​ជា​កាត​ជាក់ស្ដែង​ក្នុង​១​ទសវត្សរ៍​ចុងក្រោយ​នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រក្សាបាន​ស្ថេរ​ភាពប្រមាណ​៧% ក្នុង​មួយ​ឆ្នាំ ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​កើនឡើង​ពី ១៥៤៨​ល្លារ​ក្នុង​ឆ្នាំ ២០១៨​និង​ប៉ាន់ស្មាន​ឡើងដល់ ១៦៧៩ ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​និង​អត្រា​ភាពក្រីក្រ​ក្រោម​១០% នឹង​បន្ត​ថយចុះ​ក្នុង​អត្រា ១​ភាគរយ​ប្រចាំឆ្នាំ​។​

​លោក​ហង្ស​សុ​ត សំភារ ក៏​បាន​ឱ្យដឹងទៀតថា​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការរៀបចំ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​យើង​ផ្អែក​លើ​យុទ្ធសាស្ត្រ​ចតុកោណ​និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​រាជរដ្ឋាភិបាល​បាន​សិក្សា​និង​កំណត់​ច្បាស់លាស់​អំពី​យន្តការ​នីតិវិធី បទ​ប្បញ្ញត្តិ​និង​ផែនការអភិវឌ្ឍន៍​ប្រទាក់ក្រឡា​គ្នា​សំដៅ​ធានា​ថា​ដែនដី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​គ្រប់គ្រង​ប្រើប្រាស់​ការពារ​និង​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព ចីរភាព សមធម៌​និង​សមាហរណកម្ម ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការធានា​សន្តិសុខ​ស្បៀង កិច្ច​ការពារ​ជាតិ និង​លំនឹង​ធម្មជាតិ​។​

​លោក​អនុរដ្ឋលេខាធិការ​ក៏​បាន​ឱ្យដឹង​នូវ​ខ្លឹមសារ​នៃ​អង្គសិក្ខាសាលា​ពេលនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ ពី​គោលការណ៍​ណែនាំ អភិវឌ្ឍន៍ តំបន់​ឆ្នេរសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គោលការណ៍​ណែនាំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរសមុទ្រ និង​ការគ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត ការអភិរក្ស​ជីវៈចម្រុះ​សមុទ្រ និង​តំបន់​ឆ្នេរសមុទ្រ តាមរយៈ​ការបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ និង​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ​នៅ​តំបន់​ឆ្នេរសមុទ្រ​សម្រាប់​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព ជូន​ដល់​អាជ្ញាធរខេត្ត មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​ស្រុក ឃុំ សង្កាត់​ភូមិ និង​ផ្នែក​ឯកជន​នៃ​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.