ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញ​ជួបសំណេះសំណាល​ និងឧបត្ថម្ភដល់ចំណុះទូក​ "ង​"​ ដែលបានដាក់ពាក្យចូលរួម​ ក្នុងព្រឹត្តិការកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ នៅទន្លេវ៉ៃគោ... ==> ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការ​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២៦... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧

ម៉ូតូឌ្រី​ម​បើកបរ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាង​ឆ្វេង ប៉ះ​ជាមួយ​រថយន្ត បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​រេ​ចូល​ទៅ​គន្លង​ផ្លូវ​ខាង​ឆ្វេង ក៏​ប៉ះ​ជាមួយ​រថយន្ត​ដែល​បើកបរ​ពី​ទិស​ផ្ទុយគ្នា ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ពុធ ១០ កើត ខែ កត្តិក ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែវិច្ឆិកា ២០១៩ វេលា​ម៉ោង ១៨:០០​នាទី ត្រង់​ក្រុមទី​០៦ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​ករណី​គ្រោះ​ចរាច​រណ៍ កើតឡើង លើ​ផ្លូវលំ​ក្រាល​កៅស៊ូ​ចូល​អន្លង់​រុន​រវាង ម៉ូតូ និង រថយន្ត​។

​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម C125 ពណ៌ ខ្មៅ សេរី ២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-4847 បើកបរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច​ក្នុង​ល្បឿន​លឿន ដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាងឆ្វេង ធ្វើឱ្យ​រថយន្ត​ម៉ាក​រី​វ៉ូ ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-0027 បើកបរ​ទិសដៅ​ផ្ទុយ​គ្នា​ក្នុង​ល្បឿង​លឿន គេច​មិន​ទាន់ បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​២០១៣ បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំនួន​០១​នាក់ ប្រុស ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ។​

១-​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យី ប៊ុន​ថង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ស្លាប់​នៅ​កន្លែងកើតហេតុ

២-​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ពី​កន្លែងកើតហេតុ ។​

​ករណីនេះ ជំនាញ​ស្រុក បាន​ប្រគល់​ឱ្យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​
​សូម​ឯកឧត្តម មេត្តា​ជ្រាប​ជា​របាយការណ៍ ៕

Filed in: គ្រោះថ្នាក់​ចរាចរណ៍, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.