ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

លោកអភិបាលស្រុកចន្រ្ទា ​ដឹកនាំ​ក្រុមការងារ​ថ្នាក់ស្រុក សហការ​ជាមួយ​លោក​មេឃុំ​ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ លោក​មេភូមិ ចុះ​ទៅ រៀបចំ​ប្រព័ន្ធ​កាយ​ផ្លូវទឹក​និង​នឹង​ដាក់លូ​តាម​មុខ​ផ្ទះ​បងប្អូន​ប្រជាព​រដ្ឋ​អោយ​ហូ​ទឹក​ចេញ​ពី​មុខ​ផ្ទះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃ​អង្គារ ៣​កើត​ខែអស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩
​ដោយយោង​តាម​ប្រសាសន៍​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ដោយ​មាន​ការណែនាំ​ផ្ទាល់ របស់​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង លោក ថន ថា​វុទ្ធា អភិបាល​នៃ​គណ​:​អភិបាលស្រុក​ចន្ទ្រា បាន ឆ្លើយតប​ទៅនឹង​សំណូមពរ​ក៏​ដូច​ជា​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចេក​ខាងលិច​វត្ត បទុម​រង្សី ផ្លូវ​ទៅ​បឹង​ស្វាយ​យា ឃុំ​សំរោង ទៅ​ដល់​ឃុំ​ច្រេស នៅ​ថ្ងៃ​នេះ​អាជ្ញាធ​ស្រុក​ចន្ទ្រា​បាន​នឹង​កំពុង​ដោះស្រាយ​ហើយ​ ។

លោក ថន ថា​វុទ្ឋា អភិបាល នៃ​គណ​:​អភិបាលស្រុក​ចន្ទ្រា បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់ស្រុក សហការ​ជាមួយ​លោក​មេឃុំ​ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ លោក​មេភូមិ ចុះ​ទៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ត្រង់ចំណុច ផ្លូវ​ខាងលិច​វត្ត​បទុម​រង្សី ផ្លូវ​ទៅ​បឹង​ស្វាយ​យា​ដែល​មានទឹកដក់​នឹង​ល្បាប់​នៅមុខ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​រៀបចំ​ប្រព័ន្ធ​កាយ​ផ្លូវទឹក​និង​នឹង​ដាក់លូ​តាម​មុខ​ផ្ទះ​បងប្អូន​ប្រជាព​រដ្ឋ​អោយ​ហូ​ទឹក​ចេញ​ពី​មុខ​ផ្ទះ​ទៅ​រក​បឹង​ស្វាយ​យា និង​ចាក់​ថ្ម​មិច​យក​កសាង​ផ្លូវ​អោយ​ល្អ​ដើម្បី​ប្រជាពលរដ្ឋ​ប្រើប្រាស់​មាន ប្រវែង​២៥០​ម៉ែត្រ​កំពុងតែ​កសាងបាន​៥០%​ហើយ​។

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ថន ថា​វុទ្ឋា អភិបាលស្រុក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ព្រះសង្ឃ​ជួន​សហការគ្នា​គៀងគរ​ថវិកា​មកជួយ​កសាង​ផ្លូវ ចាក់​ថ្ម​មិច​ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្ដោះអាសន្ន​សិន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.