ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ដាស់តឿន​ដល់​ក្រុមអាជីវករ កុំ​ដំឡើងថ្លៃ​ម្ហូបអាហារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​លើកឡើង​ថា ការដំឡើងថ្លៃ​មុខ​ម្ហូបអាហារ ឬ​សម្ភារៈ​ផ្សេងៗ​ក្នុង​ពិធីបុណ្យ​ជាតិ​នានា ហាក់ដូចជា​បោក​ឆ្នាំង​ចាន​របស់ខ្លួន​។​ដូច្នេះ​ក្រុមអាជីវករ​ទាំង​ឡាយ​ដែល​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប គួរ​កុំ​ដំឡើងថ្លៃ​របស់របរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឬ​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ឲ្យសោះ​។​

​ការលើកឡើង​បែប​នេះ​ក្នុងឱកាស​ដែល លោក​អភិបាលខេត្ត​កែប​មាន​ប្រសាសន៍​ក្នុង​ទិវា​ពិភពលោក​ស្អាត ២១​កញ្ញា ឆ្នាំ​២០១៩ ដែល​បាន​រៀបចំ​ឡើង​ដោយ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ ខេត្ត​កែប កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​មាត់​ឆ្នេរ​លេង​ទឹក​ខេត្ត​កែប​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ទៀតថា ដើម្បី​ធ្វើឲ្យ​ទីក្រុង​យើង​ស្អាត ពិសេស​ទីប្រជុំជន​ដែល​កំពុង​ប្រឈម​នឹង​ការ​កើើន​ឡើង​នូវ​បរិមាណ​សំរាម សំណល់​រាវ​-​រឹង និង​ការថយចុះ​គុណភាព​ទឹក ដី និង​ខ្យល់ គួរ​ណាស់​យើង​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់ ក្នុង​ការស្វែងរក​វិធានការ​ទប់ស្កាត់​និង​ដោះស្រាយ​ឲ្យបាន​សមស្រប និង​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ស្វែងរក​ជម្រើស​ដ៏​ប្រសើរ​ក្នុង​ការគ្រប់គ្រង​អនាម័យ​បរិស្ថាន​ឲ្យមាន​និរន្តរភា​ព ដើម្បីឲ្យ​ស្រប​ជាមួយនឹង​ការបង្កើន​ភាព​ប្រកួតប្រជែ​ង​ក្នុង​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​”​ឆ្នេរសមុទ្រ​កម្ពុជា​៖ តារា​រះ​នា​ទិសនិរតី​”​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវតែ​ពិនិត្យ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​ជូន​ភ្ញៀវ ដោយ​ត្រូវ​ណែនាំ​ដល់​ក្រុមអាជីវករ​កុំឲ្យ​ដំឡើងថ្លៃ​សេវា​ម្ហូបអាហារ​លើស​ពី​គោលការ​ណ៍ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​មក សម្រាក ល​ម្ហែ កម្សាន្ត នៅ​ខេត្ត​ទេសចរណ៍​របស់​យើង​។​

​សូម​ជម្រាប​ផងដែរ​ថា ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប ក៏​មាន​កើត​បញ្ហា​បន្តិចបន្តួច​ដោយ​សារ​មាន​ការជជែក​តតាំង​គ្នា​រវាង​អាជីវករ​ម្ចាស់​តូប​លក់ដូរ ជាមួយ​ភ្ញៀវ​ទេសចរ រឿង​តម្លៃ​សេវា​ថ្លៃ​ជួល​កន្លែង​អង្គុយ​ញា​ុំ​អាហារ ប៉ុន្តែ​ករណី​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ ខណៈ​មាន​អន្តរាគមន៍​ភ្លាមៗ​ពី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​។​

​ទាក់ទិន​នឹង​ករណី​មិន​គួរ​កើត​ឡើង​បែបនេះ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា បញ្ហា​នេះ ជា​ការភាន់ច្រឡំ​រវាង​ម្ចាស់​តូប និង​ភ្ញៀវ ពោល​គឺ​បណ្តាលមកពី​ស្តាប់​ហេតុផល​មិន​ច្បាស់លាស់ ទើប​មាន​ការជជែក​គ្នា​រឿង​តម្លៃ​តូប​អង្គុយ ប៉ុន្តែ​នេះ​ជា​បញ្ហា​តូចតាច​ប៉ុណ្ណោះ ហើយ​ភាគី​ទាំង​សងខាង​ក៏​បាន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ហើយ​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.