ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​ខេត្ត​កំពត​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ​ជាង​១២​ម៉ឺន​នាក់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៩ ខេត្ត​កំពត​បាន​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរណ៍ ជាតិ​-​អន្តរជាតិ​ជាង​១២​ម៉ឺន​នាក់​។​ជាមួយនឹង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​លក្ខណៈ​ល្អប្រសើរ គឺ​ពុំ​មាន​បទល្មើស​ណាមួយ​កើតឡើង​ជា​យថាហេតុ​នោះ​ឡើយ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​ថា ក្នុង​រយៈពេល​បី​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ខេត្ត​កំពត​ទាំងមូល​ទទួលភ្ញៀវ​ទេចរ​សរុប​ចំនួន ១២២,៤៩៤​នាក់ នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឱកាស​បុណ្យ​ភ្ជុំ​បុណ្ឌ គឺ​កើនឡើង​៤.១៣ ភាគរយ ខណៈ​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​កំពត មាន​លក្ខណៈ​ល្អប្រសើរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​បី​ថ្ងៃនេះ នៅ​គ្រប់​តំបន់​ទេសចរណ៍​ទូទាំង​ខេត្ត ពិតជា​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ដំណើរ​ទេសចរណ៍ ពោល​គឺ​ពុំ​មាន​កើត​រូបភាព​បទល្មើស​ណាមួយ​គួរឲ្យ​កត់សម្គាល់​ឡើយ​។​

​ជាងនេះទៅទៀត បើ​យើង​ក្រឡេក​មើល​ស្ថានភាព​ទូទៅ នៅក្នុង​រមណីយដ្ឋាន​និមួយៗ​នៃ​ភូមិសាស្ត្រ​ខេត្ត​កំពត គឺ​មាន​លក្ខណៈ​ល្អប្រសើរ មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ពិសេស​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ទស្សនា សម្រាក ល​ម្ហែ កម្សាន្ត នៅ​គ្រប់​តំបន់​ទេសចរណ៍​ទូទាំង​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.