ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​ចំណាត់ការ​របស់​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​ខេត្ត​កំពង់ឆ្នាំង ចាប់​រថយន្ត​ខ្នាតយ​ក្យ​ដឹក​សត្វ​មាន់រ​ស់ របស់​មេ​ឈ្មួញ ទាំងអស់នេះ មាន​អ្នកគាំទ្រ​ច្រើន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពង់ឆ្នាំង​)៖ យ៉ាងហោច​ណាស់​មាន​រថ​យន្ត​ខ្នាត​យក្ស​ដឹក​សត្វ​មាន់​រស់​ចេញពី​ប្រទេស​ថៃ តាម​ច្រករបៀង​បឹង​ឆ្នាំង នៃ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​ឆ្លងកាត់​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដោយ​ក្រោម​បញ្ជា​និង​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ខូវ លី បាន​ធ្វើការ​ស្ទាក់​ចាប់រ​ថយ​ន្ត​ខ្នាត​យក្ស​ដឹក​សត្វ​មាន់​រស់​នោះ​ជា​បន្តបន្ទាប់ និង​បាន​រកឃើញ​បទល្មើស​ជាក់ស្ដែង​សត្វ​មាន់​ដឹក​លើស​ចំនួន​លិខិត​អនុញ្ញាតិ នឹង​សហការ​ប្រគល់​ឲ្យ​ជំនាញ​ពេទ្យសត្វ​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់ ។​

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប ពី​សំណាក់​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង​នេះ មហាជន​មាន​ការចាប់អារម្មណ៍ និង​កោតសរសើរ​ដល់​កម្លាំង​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​ដឹកនាំ និង​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​÷ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដែល​លោក​ឧត្តមសេនីយ៍ទោ ខូវ លី មក​កាន់​ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​នេះ ឃើញថា ÷ បទល្មើស​គ្រឿងញៀន​មាន​ការថយចុះ​!! បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ !! បទល្មើស​ក្មេង​ទំនើង​ធ្លាប់តែ​គ្រប់​កញ្ចក់​រថយន្ត​គឺ​គ្មាន​!! បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​ខុសច្បាប់​គឺ​គ្នាន បេីមាន​គឺ​មាន​បន្តិចបន្ទួច​។​
​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ត្រឹមត្រូវ ស្លូតត្រង់ តាម​ផ្លូវច្បាប់ បាន​សំណូមពរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ទាំង​អស់ បន្ត​កិច្ចការ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ខុសច្បាប់ បន្តទៀត ជាពិសេស​សំណូមពរ​ដល់​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​មេត្តា​បន្ត​នូវ​សកម្មភាព​ចុះ​បង្ក្រាប​នេះ​បន្តទៀត​៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.