ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​គោរព​វិញ្ញាន​ខ​ក្ខ លោក អនុសេនីយ៍ឯក ចក់ សុខ​ម ដែល​បាន​ទទួលមរណៈភាព ដោយ​ជំងឺ​គាំងបេះដូង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួសមុខ​ឱ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​-​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ទៅ​គោរព​វិញ្ញានក្ខន្ធ លោក​អនុសេនីយ៍ឯក ចក់ សុខុម ជំនួយការ​ការិយាល័យ​បុគ្គលិក នៃ​មន្ទីរ​រដ្ឋបាល​-​ហិរញ្ញវត្ថុ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​គេហដ្ឋាន​របស់​សព​នៅ​ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដែល​បាន​ទទួលមរណៈភាព កាលពី​វេលា​ម៉ោង​១៩:០០​នាទី ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​មន្ទីរ​ព្រះ​កេតុមាលា ដោយ​ជម្ងឺ​បេះដូង​។ ក្នុងឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ត្រី គឹម សំអុល ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​ទាំងមូល​ដែល​បាត់បង់ ប្តី ឪពុក បងប្អូន​ជាទី​ស្រលាញ់​របស់​ខ្លួន ដែល​ជា​ជំហរ​គ្រួសារ​ត្រូវ​ឃ្លាត​ទៅ​គ្មាន​ថ្ងៃ​ត្រលប់​មកវិញ ក៏​ដូចជា​គ្រួសារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងមូល​ដែល​ត្រូវ បាត់បង់​មិត្ត​រួម​ការងារ​។

​ជាមួយគ្នា​នោះ​ផងដែរ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ជូន​ដំណើរ​ដល់​លោក​អនុសេនីយ៍ឯក ចក់ សុខុម ដែល​ជា​មិត្ត​រួម​ការងារ ជា​លើក​ចុងក្រោយ​ដោយ ក្រៀមក្រំ​អា​លោះ​អាល័យ​ជាទីបំផុត​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.