ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​រយៈពេល​បី​ថ្ងៃ​នៃ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ភ្ញៀវ​ទេសចរណ៍​សម្រុក​មក​សម្រាកលម្ហែ​នៅ​រមណីយដ្ឋាន​ឆ្នេរកែប​ប្រមាណ​ជិត​៩​ម៉ឺន​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ក្នុងអំឡុងពេល​បី​ថ្ងៃ​នៃ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ គេ​សង្កេតឃើញ​ក្រុម​អ្នក​ទេសចរណ៍​បាន​សម្រុក​មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ខេត្ត​កែប ដ៏​ច្រើន​សន្ធឹកសន្ធាប់​រហូតដល់​ជិត​៩​មឺ​ុ​ន​នាក់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ដង​ផ្លូវមួយ​ចំនួន​ក្នុង​តំបន់ ត្រូវ​កកស្ទះ​ចរាច​រណ៍​មួយអន្លើ​។​

​ស្របពេល​ដែល​ភ្ញៀវ​បាន​សម្រុក​មក​ទស្សនា​នៅ​ខេត្ត​កែប​ដ៏​ច្រើន​លើសលប់​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​បានកត់សម្គាល់​ឃើញ​ថា​ខេត្ត​កែប​កំពុង​ប្រឈម​នឹង​ការខ្វះ​កន្លែង​ស្នាក់នៅ ដោយសារ​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​ក្នុង​រមណីយដ្ឋាន​មួយនេះ​មិនទាន់​មាន​គ្រប់គ្រាន់ស​ម្រាប់​ទទួល​ឲ្យ​ភ្ញៀវ​ស្នាក់អាស្រ័យ​នៅឡើយ​។​

​បើ​ផ្អែកលើ​របាយការណ៍​ដែល​ទទួ​បាន​ពី​រដ្ឋបាល​ខេត្ត​កែប​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា ក្នុង​រយៈពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៧​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​បាន​មក​ទស្សនា សម្រាក ល​ម្ហែ កម្សាន្ត នៅ​ឆ្នេរកែប​មាន​ចំនួន ៨៦.៨៨៦​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១.៦៣៥​នាក់ តួលេខ​នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ គឺ​កើនឡើង​៨,៨២%​។​ដោយឡែក​ចំពោះ​ភ្ញៀវ​អន្តរជាតិ​ក៏​មាន​ការកើនឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ ៥,៦២% ផងដែរ​។​

​លើសពី​នេះ​បើ​យើង​សង្កេតមើល​នៅតាម​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដូចជា​ឆ្នេរ​កោះទន្សាយ ឆ្នេរ​កោះ​ពោធិ៍ ឆ្នេរ​អង្កោល សួន​មេអំបៅ និង​តំបន់​ទេសចរណ៍​ភ្នំ​វល្លិ៍​ដែល​ជា​ភូមិសាស្ត្រ​មួយ​សំបូរ​ទៅដោយ​ចំការ​ដំណាំ​គ្រប់​ប្រភេទ ពិសេស​ដំណាំ​ម្រេច ក៏​ជា​មុខព្រួញ​មួយ​ដែល​ធ្វើឲ្យ​ក្រុម​អ្នកទេសចរណ៍​គ្រប់ជាតិ​សាសន៍​កំពុង​ផ្តោតអារម្ម​ណ៍​យ៉ាងខ្លាំង ព្រោះ​នៅ​ទីនេះ​ពួកគេ​បាន​គយគន់​មើល​សម្រស់​ធម្មជាតិ​មាន​ព្រៃ​ភ្នំ និង​ទេសភាព​ដ៏​ត្រកាល​នៃ​ដើម​រុក្ខជាតិ​ហូប​ផ្លែ ព្រមទាំង​បាន​គយគន់​មើល​ដំណាំ​ម្រេច​រាប់​រយ​ហិកតា​ទៀតផង​។​

​សូមជម្រាបថា នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ការ​ចូល​ទស្សនា​កម្សាន្ត​ក្នុង​រមណី​រដ្ឋា​ន​ឆ្នេរ​កែប ត្រូវ​ហែក​សំបុត្រ​បង់​ភាសី​ុ​ចំណត​រថយន្ត​សម្រាប់សេ​វា​ផ្នែក​អនាម័យ ដោយ​រថយន្ត​ធំៗ​គឺ​តម្លៃ​៥០០០​រៀល ចំណែក​រថយន្ត​តូច​ប្រភេទ​ទេសចរណ៍​តម្លៃ ៤០០០​រៀល​។​

​ចំពោះ​បញ្ហា​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខេត្ត​កែប​ក្នុងឆ្នាំនេះ ពិតជា​មាន​លក្ខណៈ​ល្អប្រសើរ គឺ​ទទួលបាន​នូវ​សុខ សុវត្ថិភាព ដោយ​គ្មាន​បទល្មើស ឬ​អំពើ​ហិង្សា​កើត​ឡើង​គួរឲ្យ​កត់សម្គាល់​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.