ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កោះករ និង​អធិកអធម នៅ​វត្ត​គី​រី​ចេតិយ និង​វត្ត​រតនៈ​សោភ័ណ្ឌ ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃបុណ្ឌ​ភ្ជុំបិណ្ឌ​(​ភ្ជុំ​ធំ​) នៃ​ពិធី​បុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិខ្មែរ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន និង​បុត្រី រួម​ទាំង​សហការី ក្រុម​ការងារ​យុវជន បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​ធំ ជាមួយ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កោះករ និង​អធិកអធម​បំផុត នៅ​វត្ត​គី​រី​ចេតិយ ហៅ​វត្ត​ភ្នំ​កុយ ស្រុក​សាលា​ក្រៅ និង​វត្ត​រតនៈ​សោភ័ណ្ឌ ហៅ​វត្ត​កោង​កាង ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម និង​លោកជំទាវ បាន​ប្រគេន បច្ច័យ​តំកល់​ទុក​កសាង​សមិទ្ធផល​ក្នុង​វត្ត​បន្ថែម និង​ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំង​បច្ច័យ​ដល់​ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ លោកយាយ លោកតា ព្រមទាំង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ផងដែរ​។

​នៅក្នុង​ឱកាស​ដ៏​មហោឡា​ឬ​ក្ស​នេះ ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន​ឧទ្ទិស​សុំ​ឲ្យ​មគ្គផល​ដែល​កើតចេញ​ពី​ការ​ធ្វើ​បុណ្យ​ថ្ងៃនេះ ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​ជួប​តែ​សេចក្តីសុខក្សេមក្សាន្ត​ចម្រុងចម្រើន​ជានិច្ច​និរន្ត ក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.