ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​ក្លោងទ្វារ​វត្ត​ភ្នំ​ដំបង​មង្គល​កសាង ចំណាយ​អស់​ទឹកប្រាក់​ជាង​១​ម៉ឺន​ត្រូវបាន​សម្ពោធ​ឆ្លង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​សប្បុរសជន ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ បាន​អញ្ជើញ​កាត់​ខ្សែរ​បូរ និង​សម្ពោធ​ឆ្លង​ក្លោងទ្វារ​វត្ត​ភ្នំ​ដំបង​មង្គល ហៅ​វត្ត​ភ្នំ​ដំបង ស្ថិតនៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ ឯកឧត្តម​ឧកញ៉ា ហេង ហាក់​ម៉ុង និង​ឯកឧត្តម​ឧកញ៉ា ឆាង ស៊ី​វណ្ណ ព្រមទាំង​លោក​ជំទាវ ដែល​មាន​ស​ធា​ជ្រះថ្លា ក្នុង​ការចូលរួម​កសាង​នូវ​សមិទ្ធផល​ក្លោងទ្វារ​វត្ត​ថ្មី​នេះ ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ខេត្ត​។​

ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ ផ្តើមចេញ​ពី​ថ្ងៃ​ជ័យជំនះ ៧ មករា ១៩៧៩ ព្រះរាជាណាចក្រ​កម្ពុជា មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំធេង ដែល​នឹង​ស្មាន​មិន​ដល់ គឺ​ពី​ទឹកដី​មួយ​ដែល​នៅសល់​តែ​គំនរ​ផេះផង់ ស្លាកស្នាម​នៃ​សង្គ្រាម និង អំពើ​ប្រល័យពូជសាសន៍ បានក្លាយ​មក​ជា​ទឹកដី​កំពុងអភិវឌ្ឍន៍​មាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ហើយ​ការរីកចំរើន​ទាំងនេះ​បាន​ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រមុខ​ដឹកនាំ ជាពិសេស​នយោបាយ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ​សែន បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​ស្ថេរភាព សន្តិភាព គ្មាន​តំបន់អប្បគមន៍ គឺ​យើង​រស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ក្រោម​ម្លប់​ព្រះមហាក្សត្រ​តែ​មួយ មាន​បាវចនា​តែមួយ ជាតិ​សាសនា​ព្រះមហាក្សត្រ​។​

នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​ផ្តាំផ្ញើ​អោយ​ប្រជាពលរដ្ឋ កុំ​ឱ្យ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​,​កុំ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​នានា ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ និង​ត្រូវ​អប់រំ​កូនចៅ​អោយ​ខិតខំ​រៀនសូត្រ ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ជា​ពិសេស​ត្រូវ​ខិតខំ​ថែទាំ​សុខភាព ដោយ​រស់​នៅ​ស្អាត ហូប​ស្អាត ព្រោះ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។

សូមបញ្ជាក់​ថា​៖ ក្លោងទ្វារ​វត្ត​ភ្នំ​ដំបង​មង្គល ដែល​សម្ពោធ​ឆ្លង​នាពេលនេះ គឺ​ចាប់ផ្តើម​កសាង​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨ និង​បញ្ចប់​ការកសាង​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ប្រើប្រាស់​ថវិការ​កសាងរ​បស់ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ,​ឯកឧត្តម​ឧកញ៉ា ហេង ហាក់​ម៉ុង និង​ឯកឧត្តម​ឧកញ៉ា ឆាង ស៊ី​វណ្ណ ព្រមទាំង​លោក​ជំទាវ សរុប​ចំនួន ១៣៥០០​ដុល្លា​សហរដ្ឋអាមេរិក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.