ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

អភិបាល​រាជធានី ក្រើនរំលឹក​ទាហាន​នៅ​ព្រំដែន ទប់ស្កាត់​ចលនា​ណាមួយ​ដែល​ធ្វើឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ដូច​អតីតកាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះវិហារ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​កងទ័ព នៅ​កងពលតូច​អន្តរាគមន៍​លេខ​៩ និង​កម្លាំង​ដែល​ឈរជើង នៅតាម​បន្ទាត់​ព្រំដែន ត្រូវ​រារាំង​ដាច់ខាត​រាល់​ទង្វើ​ណាមួយ ដែល​ជា​ចេតនា​បង្ក​ឲ្យ​សង្គម​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ដូច​អតីតកាល​។​

​ការ​ថ្លែង​បែបនេះ របស់លោក ឃួ​ង ស្រេង ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​លោក អញ្ជើញ​សម្ពោធ​អគារ​សាលប្រជុំ កងពលតូច​អន្តរាគមន៍​លេខ​៩ និង​សំណេះសំណាល​សួរសុខទុក្ខ នាយទាហាន បញ្ជាការដ្ឋាន​កងពល​ធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ និង​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ នៅ​ខេត្ត​ព្រះវិហារ​។​

​លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​នាយទាហាន ពលទាហាន និង​កម្លាំង​នគរបាល​ទាំងអស់ ប្រាកដ​ណាស់​មិន​ចង់ឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង ភ្លើងសង្គ្រាម​នោះទេ ព្រោះ​បច្ចុប្បន្ននេះ​កម្ពុជា​កំពុងតែ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ប្រជាពលរដ្ឋ​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ មានឱកាស​ដើរហើរ ដោយ​សេរី ដូច្នេះ​កត្តា​ទាំងនេះ​កងទ័ព​ទាំងអស់​នឹង​មិន​អនុញ្ញាត ឲ្យ​ក្រុម​ណាមួយ​មក​បំផ្លាញ​ភាពសម្បូរ សប្បាយ​ដែល​កំពុងតែ​កើត​មាន​ពេល​បច្ចុប្បន្ន​នេះ​ទេ​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា ច្បាស់​ណាស់​ប្រសិនបើ​ជន​ឧទ្ទាម (​ទណ្ឌិត សម រង្ស៊ី​) ចូលមក​ក្នុង​ប្រទេស​កម្ពុជា​នោះ តាម​ច្រក​ណា​ក៏​គេច​មិន​រួច​នោះទេ ព្រោះ​កងទ័ព​ទាំងអស់ នឹង​យក​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ជ្រើសរើស ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​លើសលប់ ជាពិសេស​កងទ័ព​កម្ពុ​ជា​គ្រប់​ជាន់ថ្នាក់ មិន​ចង់​ឃើញ​កម្ពុជា រងគ្រោះ​ដូច​អតីតកាល​នោះ​ទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.