ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

អភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ពលរដ្ឋ​ត្រូវមាន​ម្ចាស់ការ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ក្នុង​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​, អាជ្ញាធរ និង​សមត្ថកិច្ច ត្រូវ​រក​មធ្យោបាយ​ដើម្បី​បង្ការ​ករណីនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ស្របពេល​ដែល​ប្រជាពលរដ្ឋ​រស់នៅ និង​ធ្វើការ​ក្នុង​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​សម្រុក​ចេញ​ទៅ​ស្រុកំណើត​ជា​បណ្ដើរៗ ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ម្ចាស់ការ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ ឬ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជា​យថាហេតុ​។​

​តាមរយៈ​សេចក្ដីជូនដំណឹង ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​មុន​ធ្វើ​ដំណើរ​ចាកចេញ​ពី​គេហដ្ឋាន ត្រូវ​ពិនិត្យ​ឲ្យបាន​ហ្មត់ចត់ ដើម្បី​បង្ការ​កុំឲ្យ​មាន​ការឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គិភ័យ ដែល​ធ្វើឲ្យ​បាត់បង់​ទាំង​ទ្រព្យសម្បត្តិ និង​អាច​ដល់​អាយុជីវិត​។​

​បន្ថែម​ពី​នេះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ត្រៀម​រៀបចំ និង​ត្រូវ​រិះរក​មធ្យោបាយ ឲ្យបាន​គ្រប់គ្រាន់ ក្នុង​ការបង្ការ ទប់ស្កាត់ ការកើតមាន​ជាយថាហេតុ នូវ​អគ្គិភ័យ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នៅក្នុង​អំឡុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, សាលា​ខណ្ឌ​ទាំង​១៤, មន្ទីរ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​ចាត់​វិធានការ​បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​កើតឡើង សម្ដៅ​រក្សាបាន​នូវ​សន្ដិភាព សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.