ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេច​តេជោ ហ៊ុន សែន អរគុណ​ដល់​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​សន្តិភាព​មក​ដល់​សព្វថ្ងៃ ធ្វើឲ្យ​ប្រទេស​ជាតិ អាច​ធ្វើ​បុណ្យ​យ៉ាង​សប្បាយរីករាយ និង​អភិវឌ្ឍន៍​ឆ្ពោះទៅមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ស្រប​ពេល​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ កាន់តែ​ខិត​ជិត​ចូលមក​ដល់​នោះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធីបុណ្យ​តូចធំ និង​ការអភិវឌ្ឍ​ប្រទេស​ទៅបាន គឺ​អាស្រ័យ​ដោយសារ​ប្រទេស​ជាតិ មាន​សុខ សន្ដិភាព​ពេញលេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ក្ដី​សប្បាយរីករាយ នៅពេល​បាន​ឃើញ​បងប្អូន​ជនរួមជាតិ មាន​ឱកាស​បាន​ជួបជុំ​ក្រុមគ្រួសារ ធ្វើបុណ្យ​ភ្ជុំ​ជាមួយគ្នា​នៅ​ទូទាំង​ប្រទេស​។ សម្ដេច​ក៏​បាន ជនរួមជាតិ និង​កូនក្មួយ ជាពិសេស​កម្មករ កម្ម​ការ​នី ធ្វើដំណើរ​ទៅ​ផ្ទះ​ជួបជុំ​ក្រុមគ្រួសារ មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​។ បន្ថែម​ពី​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​មិន​ភ្លេច​នូវ​ការ​ផ្ដាំផ្ញើ​ដល់​អ្នក បើកបរ​ទាំងអស់ ត្រូវតែ​បើកបរ​ដោយ​មាន​ការប្រុងប្រយ័ត្ន​…
[3:37 PM, 9/24/2019] Pou Ret 012: សម្តេច​តេជោ ហ៊ុន សែន អរគុណ​ដល់​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​សន្តិភាព​មក​ដល់​សព្វថ្ងៃ ធ្វើឲ្យ​ប្រទេស​ជាតិ អាច​ធ្វើ​បុណ្យ​យ៉ាង​សប្បាយរីករាយ និង​អភិវឌ្ឍន៍​ឆ្ពោះទៅមុខ​

(​ភ្នំពេញ​)៖ ស្រប​ពេល​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ កាន់តែ​ខិត​ជិត​ចូលមក​ដល់​នោះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធីបុណ្យ​តូចធំ និង​ការអភិវឌ្ឍ​ប្រទេស​ទៅបាន គឺ​អាស្រ័យ​ដោយសារ​ប្រទេស​ជាតិ មាន​សុខ សន្ដិភាព​ពេញលេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ក្ដី​សប្បាយរីករាយ នៅពេល​បាន​ឃើញ​បងប្អូន​ជនរួមជាតិ មាន​ឱកាស​បាន​ជួបជុំ​ក្រុមគ្រួសារ ធ្វើបុណ្យ​ភ្ជុំ​ជាមួយគ្នា​នៅ​ទូទាំង​ប្រទេស​។ សម្ដេច​ក៏​បាន ជនរួមជាតិ និង​កូនក្មួយ ជាពិសេស​កម្មករ កម្ម​ការ​នី ធ្វើដំណើរ​ទៅ​ផ្ទះ​ជួបជុំ​ក្រុមគ្រួសារ មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​។ បន្ថែម​ពី​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​មិន​ភ្លេច​នូវ​ការ​ផ្ដាំផ្ញើ​ដល់​អ្នក បើកបរ​ទាំងអស់ ត្រូវតែ​បើកបរ​ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ យោគយល់​អធ្យាស្រ័យ និង​គោរព​ច្បាប់​ទាំងអស់​គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ​? ថ្ងៃទី​២៤ កញ្ញា​នេះ​គឺ​បិណ្ឌ​ទី​១១ ហើយ នៅតែ ៤​ថ្ងៃ​ទៀត គឺ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​នឹង​មកដល់ ដែល​ត្រូវ​ចំ​ថ្ងៃ​សៅរ៍​ទី​២៨​។​

​ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​ឃើញ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​មាន​ឱកាស​បាន​ជួបជុំ​ក្រុមគ្រួសារ ធ្វើបុណ្យ​ភ្ជុំ​ជាមួយគ្នា​នៅ​ទូទាំង​ប្រទេស ដោយ​ក្តី​សប្បាយរីករាយ​។ ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​តូចធំ និង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​បាន គឺ​អាស្រ័យ​ដោយសារ​ប្រទេស​យើង មាន​សុខសន្តិភាព​ពេញលេញ​។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​សន្តិភាព​មក​ដល់​សព្វថ្ងៃ​។​

​សូម​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ ជាពិសេស​ក្មួយៗ​កម្មករ​កម្ម​ការ​នី​ធ្វើដំណើរ​ទៅ​ផ្ទះ​ជួបជុំ​ក្រុមគ្រួសារ​មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​។ សូម​បងប្អូន​បើកបរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ យោគយល់ អធ្យាស្រ័យ និង​គោរព​ច្បាប់​ទាំងអស់​គ្នា​។ ខ្ញុំ​សូម​ជូនពរ​ដល់​ប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.