ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​ទីបំផុត​អាចម៍ដី​ដែល​គេ​លួច​ចាក់​លុប​ដី​របស់​រដ្ឋ នៅ​ខាងលិច​ព្រែក​ក្បាល​រមាស​ស្រុក​ទឹកឈូ ត្រូវបាន​អាជ្ញាធរ​ឲ្យ​គ្រឿងច​ក្រកាយ​ចេញ​វិញ​ជិត​អស់ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ទីបំផុត អាចម៍ដី​ដែល​ជន​មិន​ស្គាល់​មុខ​បាន​ចាក់​លុប​ដី​សាធារណៈ​របស់​រដ្ឋ​បំណង​ទន្ទ្រាន​យក​នៅ​ចំណុច​ខាងលិច​ព្រែក​ក្បាល​រមាស ស្ថិតក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​អាជ្ញាធរ​ក្នុង​ដែន​សមត្ថកិច្ច ហៅ​គ្រឿងចក្រ​មក​កាយ​ចេញ​វិញ​ជិត​អស់ហើយ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ជា​ការកត់សម្គាល់ ចំពោះ​ការចាក់ដី​លុប​ដី​សាធារណៈ​របស់​រដ្ឋ ត្រង់​ចំណុច​ជិត​ព្រែក​ក្បាល​រមាស​យ៉ាង​ព្រហើន​ដូចខាងលើ មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​ថា បើ​ត្រឹម​ថ្នាក់​ពលរដ្ឋ​តូចតាច​ប្រហែល​មិន​ហ៊ាន​ទន្ទ្រាន​បែប​នេះ​ឡើយ ព្រោះ​ចំណុច​នេះ​ជា​ដី​ព្រៃ​លិច​ទឹក និង​ជា​ទីតាំង​បណ្តោះ​ទឹក ដែល​ជានិច្ចកាល​តែង​ហូរ​បាចសាច​មកពី​គ្រប់កន្លែង​ហូរ​ចូល​ក្នុង​ព្រែក​ក្បាលរ​មាស​បន្ត​ទៅ​សមុទ្រ ហើយ​ចំពោះ​ការចាក់​ដី​លុប​វាទ​យក​នេះ​ប្រហែល​ជា​មន្ត្រី​គ្រាក់ៗ​ហើយ​ទើប​មិន​ខ្លាចញញើត​ច្បាប់​បែបនេះ​។​

​ជាមួយគ្នានេះ​គេ​បាន​សង្កេតឃើញថា ការកាយ​អាចម៍ដី​ចេញពី​ចំណុច​នេះ​ហាក់​មិន​ទាន់​អស់​ទាំងស្រុង​នៅ​ឡើយ ពោល​គឺ​គ្រាន់តែ​កាយ​ត្រឹម​ចង្អួរ​ផ្លូវទឹក​ប៉ុណ្ណោះ ចំណែក​ដី​ដែល​ចាក់​ក្បែរ​ចិញ្ចើម​ផ្លូវ​ហាក់​នៅ​ពាសពេញ​នៅឡើយ​។​

​សូមបញ្ជាក់​ថា ករណី​ចាក់​ដី​នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ ចំណុច​ខាងលិច​ព្រែក​ក្បាល​រមាស ស្ថិតក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​។​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការចាក់​ដី​ទន្ទ្រាន លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក៏​បាន​ដឹកនាំ​សហការី​ចុះ​ត្រួតពិនិត្យ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​ទឹកឈូ ត្រូវតែ​កាយ​អាចម៍ដី​ចេញ​វិញ​ដោយ​គ្មាន​រារែក​។​នៅ​ទីបំផុត​អាជ្ញាធរ​ក្នុង​តំបន់ ក៏​បាន​ហៅ​ឲ្យ​គ្រឿងចក្រ​ទៅ​កកាយ​យក​អាចម៍ដី​ចេញ​វិញ​កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩ ប៉ុន្តែ​ការកាយ​នេះ​មិន​ទាន់​យក​ដី​ចេញ​អស់​នៅ​ឡើយ​ទេ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.