ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​លោក ឃួ​ង ស្រេង​៖ បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​តាម​វត្ត​អារាម​មាន​ស្ថានភាព​ល្អប្រសើរ​, ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ធ្វើបុណ្យ​ទាន​ដោយ​ទឹកចិត្ត​ជ្រះថ្លា និង​រីករាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៤៖៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ​បិណ្ឌ​ទី​១១ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី រួម​ជាមួយ​មន្ត្រី​ក្រោម ឱវាទ អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ទៅ​បោះ​បាយ​បិណ្ឌ និង​បង្សុកូល​រាប់បាត្រ ជាមួយ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​នៅ​វត្ត​សំរោង​អណ្តែត ក្នុង​ខណ្ឌ​សែន​សុខ​។​

​ទិដ្ឋភាព​បែប​នេះ មិន​ថា​តែ​វត្ត​សំរោង​អណ្តែត​នោះទេ គឺ​បណ្តា​វត្ត​នៅ​ទូទាំង​ប្រទេស ប្រជា​ពលរដ្ឋ​ខ្មែរ អ្នក​កាន់​ព្រះពុទ្ធសាសនា​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ តែង​បាន​នាំគ្នា​រៀបចំ​ជា​បាយ​បិណ្ឌ ឬ​ហៅ​ថា បាយ​ពុំនូត​យក​មក​បោះ​នៅលើ​ដី​តាម​ទី​អារាម​នានា​ទៅតាម​ជំ​ជឿ​ពី​ដូនតា​យល់ថា ជា​ការបញ្ជូន​អាហារ​ឲ្យទៅដល់​ញាតិ​ការទាំង ៧​សណ្តាន មាន​ជីដូន ជីតា ឪពុក​ម្តាយ​បងប្អូន កូនចៅ ជាដើម​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ ហើយ​ក្រែង​ភ្លាំងភ្លាត់​ដោយ​ប្រការ​ណាមួយ​ធ្លាក់​ខ្លួន​ជា ជា​ប្រេត ហើយ​ត្រូវបាន​យម​បាល យមរាជ​ដោះ​លែងឲ្យ​មក​រក​បងប្អូន កូនចៅ សាច់​សារ​លោហិត​ក្នុងឱកាស​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ក្នុង​រយៈពេល ១៥​ថ្ងៃនេះ ដើម្បី​ឲ្យ​ពួកគាត់​បាន​ទទួល​ចំណី​អាហារ​ដែល​កូនចៅ​ឧទ្ទិស​ជូន​តាមរយៈ​ការបោះ​បាយបិណ្ឌ​នេះ​។​

​លោក​អភិបាល និង​លោកស្រី បាន​អញ្ជើញ​ចូលរួម​ស្ដាប់​ព្រះសង្ឃ​ស្វាធ្យាយ ជ​យន្តោ និង​សូត្រ​បរា​ភ​វះ​សូត្រ​ទៅតាម​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា​។
​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា «​តាម​ការកត់សំគាល់​ជាទូទៅ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ តាម​ទី​វត្ត​អារាម​នានា​មាន​ស្ថានភាព​ល្អប្រសើរ ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ ធ្វើបុណ្យ​ទាន ដោយ​ទឹកចិត្ត​ជ្រះថ្លា និង​រីករាយ​»​។​

​លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​សង្កាត់​-​ខណ្ឌ ត្រូវ​បន្ត​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​តាម​វត្ត​, តាម​ទីសាធារណៈ​, ការសំរួល​ចរាចរ និង​លើក​កំពស់​ការ​ប្រុងប្រយត្ន័​ពី​គ្រោះ​អគ្គិភ័យ​។​

​លោក​អភិបាល​បាន​ថ្លែងថា ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ការ​ឈប់សំរាក​បុណ្យ​ភ្ជុំ ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត គឺ​បងប្អូន​ផ្ញើ​ផ្ទះសម្បែង​ជាមួយ​អាជ្ញាធរ​របស់​យើង ជួយ​មើល​ផ្ទះ​ឲ្យ​បងប្អូន ដូច្នេះ​កម្លាំង​របស់​យើង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797953/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.