ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​អ្នកស្រី​ម៉េង សុធា អភិបាលរង​ស្រុក​ទឹកឈូ​ថ្លើមធំ​ហា៑ន​កាប់​ដី​ព្រៃកោងកាង សហគមន៍​ព្រែក​ត្នោត​ជិត​៤​ហិកតា​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​..

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​លោក​ប្រធាន​សហគមន៍​ព្រែក​ត្នោត​ដែល​ស្ថិតក្នុង​ឃុំ​ព្រែក​ព្រែក​ត្នោត ស្រុក​ទឹកឈូ​ខេត្ត​កំពត បាន​បង្ហើប​ឲ្យ​សារព័ត៌មាន​យេ​ី​ង​ដឹងថា​កាលពី​ពេល​ថ្មីៗ​នេះ​អ្នកស្រី ម៉េង សុធា និង​បក្សពួក​មួយ​ក្តាប់​តូច​បាន​រៀបចំ​ប្លង់​ជា​ប្រព័ន្ធ​ដើម្បី​កាប់​ព្រៃកោងកាង​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​លោក​ប្រធាន​សហគមន៍​ព្រែក​ត្នោត​បាន​បញ្ជាក់ថា​ដី​នោះ​ត្រូវបាន​អ្នកមានអំណាច​ថ្នាក់លើ​មកសុំ​យក​ពី​សហគមន៍​ដោយ​សំអាង​លើ អ្នកស្រី ម៉េង សុធា ជា​អភិបាលរង​ស្រុក​ទឹកឈូ ដោយ​មាន​អាង​អ្នកធំ​មកសុំ​ដី​ពី​សហគមន៍​អ្នកស្រី​ម៉េង សុធា បាន​រៀបចំ​ប្រមូល​បក្សពួក​មន្ត្រី​ថ្លើមធំ​មួយ​ក្តាប់​តូច​លក់​ដី​នោះ​ទៅ​លក់​ឲ្យ​បុគ្គល​ផ្សេង​មួយទៀត ដោយ​យក​ប្លង់​ស្លាបមាន់​មក​បង្ហាញ​លោក​ថា​ដី​គេ​គឺ​ស្របច្បាប់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្លេះ​តែ​ធាតុពិត​ដី​នោះ​ជា​ដី​ព្រៃកោងកាង ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សហគមន៍ ហើយ​ពេល​ថ្មីៗ​នេះ​បក្សពួក​គេ​បាន​ចូល​មក​កាប់​ព្រៃកោងកាង​លោក​បាន​ទៅ​ហាម​មិនឲ្យ​កាប់​ក៏​ត្រូវបាន មន្ត្រី​បំរើការ​ក្នុង​មន្ទី​ឃុំ​ម្នាក់ ឈ្មោះ សុខ ឡោះ មក​រារាំង​និង​គំរៀម​លោក​ថា​កុំ​ចេះ​លូក​ដៃ​ក្នុង​រឿង​នេះ​ប្រយ័ត្ន​ជាប់គុក​។​

​ប្រជា​សហគមន៍​២៨០​គ្រួសារ​បាន​លើកឡើង​ថា​ចុះ​បើ​ដី​នេះ​គឺជា​ដី​ស្រប ច្បាប់​កាន់កាប់​តាំងពី​ឆ្នាំ ១៩៩៤​ចុះ​ហេតុអ្វី​បានជា​អ្នកស្រី​ម៉េង សុធា ទើបតែ​មក​កាប់​ព្រៃកោងកាង​ដែល​ជា​សម្បត្តិ​រួម​របស់​រដ្ឋ​ទៅ​វិញ​មិន​បង្កបង្កើន​ផល​តាំងពី​១៩៩៤​មក​។​

​ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​ឲ្យដឹងថា​តាមពិត​អ្នក​ស្រីម៉េង សុធា បាន​រៀបចំ​ដី​លក់​ឲ្យគេ​ហើយ ប៉ុន្តែ​ប្លង់​នៅ​កន្លែង​ផ្សេង​ហើយ​ដី​នោះ​មាន​ពាក់ព័ន្ធ​គ្នា​ឬ​ត្រួត​ជាន់គ្នា​អ្នក​ម្ចាស់​ដី​ផ្សេង​ទៀត​ហើយ​ខ្វះ​ដី​អោយ​អ្ន្ក​ទិញបានជា​អ្នកស្រីមក​សម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​សហ​គ​មន៏​ព្រែក​ត្នោត​យក​ដី​ព្រៃកោងកាង​ជំនួស​ឲ្យ​អ្នកទិ​ញវិញ​។​

​ចំពោះ​ករណី​នេះ​អង្គភាព​អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី អ្នកស្រី ម៉េង សុធា និង​បក្សពួក​ថ្លើមធំ​ចូល​ដៃ​ចូល​ជើងបាន​នោះទេ​ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បាន ចំណែក​លោក ស សុរិន នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពត​វិញ​អ្នកសារព័ត៌មាន​យេ​ី​ង​បាន​ហៅ​ទូរស័ព្ទ​ចូល​សុំ​ការបំភ្លឺ​តែ​លោក​ទទួល​ហើយ​លោក​និយាយថា​ច្រឡំ​លេខ​ហើយ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ប្រជា​សហគម​ន៍​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៍​ដូចជា​ឯកឧត្តម ជាវ តា​យ ជា​គណ​:​បញ្ជាការ​ខេត្ត​មេត្តា​ជ្រាប​ជា​ពត៌មាន​និង​មាន​វិធា​ការ ជាពិសេស ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សណង់ និង​ជា​ប្រធាន​គណ​:​កម្មាធិការជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍតំ​បន់​ឆ្នេរ ជួយ​ពិនិត្យមើល​លើ​ករណី​នេះ​ផង​ទាន​។​

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580456

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.