ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែ ភទ្របទ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ ២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​គណៈ​អភិបាលខេត្ត ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​កិច្ចប្រជុំ​នាពេលនេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​សរុប​ចំនួន ៨៩​នាក់ ។

​កិច្ចប្រជុំ​នា​ព្រឹក​នេះ​ប្រព្រឹត្តទៅ​តាម​របៀបវារៈ​ដូចខាងក្រោម​៖
១/-​ពិនិត្យ និង​អនុម័ត លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៤ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២/-​ពិនិត្យ និង​អនុម័ត លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៣/-​ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ប្រចាំខែ សីហា ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការងារ របស់ រដ្ឋបាល​ខេត្ដ​។​
៤/-​ពិនិត្យ និង​អនុម័ត លើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ​សម្រាប់ ខែកក្កដា ឆ្នាំ​២០១៩​។
៥/-​ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​ប្រតិទិន​ការងារ សម្រាប់​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍ ខេត្ត​កំពត​(២០២០-២០២៤)​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព និង​រួម​គ្នា​ដោះស្រាយ​រាល់​គ្រប់​បញ្ហា​ប្រឈម​នានា​ឲ្យទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​។​

​មានប្រសាសន៍​បិទ​កិច្ចប្រជុំ​ព្រឹក​នេះ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​កោតសរសើរ និង​វាយ​តម្កៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែ​ង​របស់គណៈ​អភិបាលខេត្ត រួម​និង​មន្ត្រី​នៃ​ស្ថាប័ន​ជំនាញ​ក្នុង​ខេត្ត​កំពត ដែល​កន្លងមក​បាន​រួម​គ្នា​អនុវត្ត​ភារកិច្ច​បានល្អ និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​រហ័ស​ទាន់​ចិត្ត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.