ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

លោកស្រី លាង ហៃ ជាវ តា​យ ចុះសួរសុខទុក្ខ​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ជូន​កុមារ​កំព្រារ នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍ​ក្មេង​កំព្រារ មនុស្ស​ចាស់ជរា និង​ជនពិការ​ចំនួន ៨៥​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ដឹកនាំ​ដោយ លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​សាខា អនុសាខា យុវជន​កាកបាទក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត បាន​ចុះ​សួរសុខទុក្ខ​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ផ្តល់ជូន​កុមារកំព្រារ នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍ​ក្មេង​កំព្រារ មនុស្ស​ចាស់ជរា និង​ជនពិការ​ចំនួន ៨៥​នាក់ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​។

​នា​ឱកាស​នេះ លោកស្រី លាង ហៃ ជាវ តា​យ បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ទីទ័លក្រ មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ។

​ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​នាពេល​នេះ​រួមមាន​៖ អង្ករ​២០​បាវ ស្មើរ​នឹង​៥០០​គីឡូក្រាម មី​៤០​កេស​តូច ទឹកត្រី និង​ទឹក​ស៊ី​អី​វ​២០​យួរ ស្ករសរ​២០​គីឡូក្រាម នុំ​ប័ង​១០០​ដើម ទឹក​ផ្លែឈើ​២០​កេស សៀវភៅ​២០០​ក្បាល ប៊ិច​១០០​ដើម និង​ថវិកា​ចំនួ ន ៥០០,០០០​រៀល និង​ឧបត្ថម្ភ​ជូន​ដល់​លោកតា​លោកយាយ​ចាស់ជរា​,​កុមារកំព្រា​, យុវជន​កាកបាទក្រហម និង​កង​ម្លាំង សរុប​ថវិកា​ចំនួន ៥៦៤.០០០​រៀល ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.