ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​គម្រោង​ការកសាង​ផ្លូវ​និង​ស្ពាន​ឆ្លងកាត់​ដៃ​ព្រែក​កំពត​ក្នុង​សង្កាត់​ត្រើយ​កោះ​និង​សង្កាត់​អណ្ដូង​ខ្មែរ នឹង​ត្រូវ​ចាប់ផ្ដើម​កសាង​ថ្មី​ឡើងវិញ​ចុងឆ្នាំ​២០១៩​និង​ដើមឆ្នាំ​២០២០​នេះហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បន្ទាប់ពី​បាន​មើលឃើញ​នូវ​ការលំបាក​ទាំង​ការធ្វើ​ចរាចរ​ដឹក​ជញ្ជូន​ទំនិញ​ក៏​ដូចជា​ការធ្វើ​ដំណើ​រឆ្ល​ង​កាត់​រួម​នឹង​ការឆ្លើយតប​នូវ​សំណូមពរ​ជា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​ខេត្ត​កំពត​បា​ន​ជំរុញ​ការអនុវត្ត​នូវ​គម្រោង​ការកសាង​ផ្លូវ​និង​ស្ពាន​ថ្មី​ដែល​ឆ្លងកាត់​ដៃ​ព្រែក​កំពត​ស្ថិតក្នុង​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​ដែល​អាច​នឹង​ត្រូវ​ចាប់​ដំណើរការ​កសាង​ឡើង​នៅ​ចុងឆ្នាំ​២០១៩​និង​ដើមឆ្នាំ ២០២០​ខាងមុខ​នេះ​ហើយ​។​

​នេះ​បើ​ផ្អែក​តាម​ការឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ដីពី​កិច្ច​ពិភាក្សា​ផ្ដល់យោបល់​ដោយ​ចូលរួម​ពី​សំណាក់ មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត​និង​អាជ្ញាធរ​ក្រុង​សង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត ក្រោម​កិច្ច​ដឹកនាំ​អង្គប្រជុំ​របស់ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ផ្ដោតជាសំខាន់​លើ​ការចូលរួម​ពិភាក្សា​ផ្ដល់​មតិ​យោបល់​ពី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​និង​សង្កាត់ ស្ដី​អំពី​ផលប៉ះពាល់​នៃ​ការអនុវត្ត​គម្រោង​កសាង​ស្ពាន​និង​ផ្លូវ ពិសេស​បញ្ហា​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​សងខាង​ផ្លូវ​នៃ​ក្បាល​ស្ពាន​ដែល ត្រូវ​សាងសង់​នាពេលនេះ​។​

​គម្រោង​ស្ពាន​នេះ​ដែរ​គឺ​ធ្វើឡើង​ពី​បេតុង​ដែល​មាន​ទទឹង​១០​ម៉ែត្រ បណ្ដោយ​៧៥​ម៉ែត្រ​គឺ​ជា​គម្រោង​ប្រើប្រាស់​ថវិកា របស់​រាជរដ្ឋាភិបាល​ផ្ដល់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​កសាង​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ​។​

​ដោយឡែក នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​បាន​ពិភាក្សា​នូវ​បញ្ហា​សំខាន់ៗ​មួយចំនួន​រក​ដំណោះស្រាយ​ពី​ផលប៉ះពាល់ ដើម្បី​ចាប់​ដំណើរការ​កសាង​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ឡើងវិញ​បន្ថែមទៀត​នៅ​ចុងឆ្នាំ​២០១៩​នេះ ដែល​ផ្លូវ​នេះ​មាន​ទទឹង​១០​ម៉ែត្រ ប្រវែង​៧៦០​ម៉ែត្រ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខេត្ត​កំពត ស្ថិត​តាម​បណ្ដោយ​ស្ពាន​ត្រើយ​កោះ​នេះ​ដែល​នឹង​ត្រូវ​កសាង​ថ្មី​ឡើង​វិញ​ផង​ដែរ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ​អភិបាលខេត្ត បាន​ណែនាំ​ជំរុញ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង សង្កាត់ សូម​ឲ្យ​រួម​សហការ​គ្នា​បាន​ល្អ ដោយ​សិក្សា​ឲ្យបាន​ច្បាស់លាស់​ពី​ផលប៉ះពាល់ ដើម្បី​ធ្វើ​របាយការណ៍​ជាក់លាក់​បញ្ជូនទៅ​ថ្នាក់​ជាតិ​ឲ្យបាន​ឆាប់រហ័ស នឹង​ដើម្បី​បាន​ដំណើរការ​កសាង​ស្ពានបេតុង​នេះ​ដំណើរការ​បាន​លឿន​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ក៏ដូចជា​ការដឹកជញ្ជូន​នូវ​ទំនិញ​ផ្សេងៗ​ឆ្លងកាត់​ផង​ដែរ​។​

​ជាមួយ​ឱកាស​នោះ​ដែរ​ដើម្បី​ធ្វើឲ្យ​សោភ័ណភាព អា​នាម័យ​បរិស្ថាន​ក្នុង​ក្រុងកំព​ត​បាន​កាន់តែ​ល្អប្រសើរ សម្រាប់​ត្រៀម​លក្ខណៈ​អបអរ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​ក្រើនរំឭក​ដល់​អាជ្ញាធរ​ក្រុង សង្កាត់​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យបាន​សស្រាក់សស្រាំ​បន្ថែមទៀត ដោយ​ត្រូវ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​មូលដ្ឋាន​សង្កាត់​នី​មួយៗ​របស់​ខ្លួន​ផង​ដែរ​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​ក្នុង​ឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត រួម​ជាមួយ​សមាជិក​ក៏បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ស្វែងយល់ អំពី​ស្ថានភាព​ផ្លូវ និង​ស្ពាន​ដែល​មាន​ការខូចខាត ទ្រុឌទ្រោម​ដើម្បី​ធ្វើ​យ៉ាងណា​នៅក្នុង​ដំណាក់កាល​នៃ​ដំណើរការ​កសាង​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ឆ្លងកាត់​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។​

​គួរបញ្ជាក់​ថា​៖ ផ្លូវ​និង​ស្ពាន​ចាស់​ដែល​នឹង​ត្រូវ​ដំណើរការ​ជួសជុល​កសាង​ថ្មី​ឡើងវិញ​នេះ គឺជា​ស្ពាន​ប្រភេទ​ដែក​បា​ឡេ និង​ផ្លូវ​បេតុង​ដោយបាន​ឆ្លងកាត់​ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ និង​សង្កាត់​ត្រើ​កោះក្រុង​កំពត​។ ហើយ​ផ្លូវ​និង​ស្ពាន​នេះ​មាន​សារៈសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការធ្វើ​ចរាចរ​នូវ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​នេះ​។​ប៉ុន្តែ​បច្ចុប្បន្ន​ផ្លូវ​និង​ស្ពាន​នេះ​មាន​ស្ថានភាព​ដល់​ដំណាក់កាល​ខូចខាត​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ដែល​មិន​អាចឲ្យ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ធុន​ធំ​ឆ្លងកាត់​បាន​ឡើយ ទើប​អាជ្ញាធរ​ខេត្ត​កំពត ជំរុញ​ឲ្យមាន​ការជួស​ជុ​ល និង​កសាង​ឡើង​វិញ​តែ​ម្តង​៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.