ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកស្រី​ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី និង​មន្ត្រីរាជការ​ជាច្រើន បាន​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហារ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​៤​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ តាម​គន្លង​ប្រពៃណី​និង​សាសនា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកជំទាវ បាន​រាប់បាត្រ ប្រគេន​ទេយ្យទាន និង​បច្ច័យ ចំពោះ​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា និង​សម្រាប់​ការសាងសង់​សមិទ្ធផល​នានា ក្នុង​វត្ត​ក្រពើ​ហា ដោយ​សទ្ធា​ជ្រះថ្លា​ជាទីបំផុត​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​បាន​ឧទ្ទិស​បួងសួង​បុណ្យ​កុសល​ដែល​កើតឡើង​ក្នុង​បិណ្ឌ​៤​នេះ ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​ឧបាសក សំ ហែម សៅ យូ និង​ឧបាសិកា ហេង ស៊ឹម បិច ទូច ព្រមទាំង​បុព្វការី​ជន វីរៈជន​ស្នេហា​ជាតិ​ទាំងអស់​ដែល​បាន​ចែក​ឋាន​ទៅហើយ សូម​បាន សោយសុខ​ក្នុងឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​បួងសួង​ចំពោះ​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី សូម​ជួយ​ថែរក្សា​អភិបាល​ប្រជាពលរដ្ឋ​ទូទៅ ជួបតែ​សេចក្តីសុខ និង​សេចក្ដីចម្រើន ប្រកប​កិច្ចការងារ​អ្វី​សម្រេច​គ្រប់​ភារកិច្ច​៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.