ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត បន្ទាយមានជ័យ មាន​ប្រារព្ធ​ពិធី ប្រកាស​តែងតាំង លោក អាង​ណា​រិទ្ធ និង ចូលកាន់​មុខ​តំណែង ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ដែល​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​នៅ​ក្រសួង ក្រោម​អធិបតីភាព ឯកឧត្តម ឆាន់​សាផាន រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូរិយោដី ឯកឧត្តម ខេង​ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រីរ​ស់សុ​ផានី​អភិបាលរង ខេត្ត​តំណាង ឯកឧត្តម អ៊ុំ រាត្រី​អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី មន្ត្រីជាន់ខ្ពស់​អង្គភាព​៣.​ស្ថាប័ណ្ណ អាជ្ញាធរ​មូល​ដ្ដាន ប្រធាន​មន្ទីរ​បាន​ចូលរួម ។​

​លោក កុសល សុ​ពិនគ្ឃ​. ប្រធាន​នាយកដ្ឋាន បុគ្គលឹក​បាន​ឡើង​អាន ប្រកាស​លេខ ១៣៩ ដន​ស /​ប្រក​/​ប ប្រកាស ស្តីពី​ការ តែងតាំង​លោក អាង​ណា​រិទ្ធ ចូលកាន់​មុខ​តំណែង ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ខេត្ត​បន្ទាយមានជ័យ ។

​ក្នុង​ពិធី​នោះ លោក អាង ណា​រិទ្ធ បាន​មានប្រសាសន៍ថា ក្រោយពី​លោក​បាន​ចូលកាន់​មុខ​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​រួចមក​លោក​និង​ខិតខំ​បំពេញ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងនោះ​លោក​និង​ខិតខំ​ដឹកនាំ​មន្ត្រី​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម​សំណង់ និង​សូរិយោដី ខេត្ត​ទាំងអស់​ជួយ​រក​ដំណោះស្រាយ វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន រលូន​ទៅ​ថ្ងៃមុខ ។​

​ឯកឧត្តម ឆាន់ សាផាន បាន​មានប្រសាសន៍ថា ការផ្ទេរ​ភារកិច្ច លោក​អាង​ណារិ​ទ្ធមក​ជា ប្រធាន​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូរិយោដី ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ប្រាក់​ប៉ូ​លី ជា​ប្រធាន​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូរិយោដី​ចាស់ដែល​ត្រូវ​ផ្លាស់ប្តូរ​ឲ្យទៅ​បំការ​ងារ​នៅ​ក្រសួង​មិន​អាច​ប្រកែក​បាន ។

​ឯកឧត្តម ឆាន់​សាផាន​បាន​បាន​អបអរសាទរ​ដល់​លោក​អាង​ណារិ​ទ្ធ​ដែល​ថ្នាក់លើ​ផ្តល់​សេចក្តី​ទុកចិត្ត​និង​ប្រគល់​ភារកិច្ច ហើយ​ចូល​កាន់តំណែង​ពេលនេះ​លោក បាន​ណែនាំ​បន្ថែម ឲ្យ​មន្ត្រី​ទាំង សូរិយោដីន​គ​រូបនី យក​ម្ម​សំណង់​ទាំងអស់​ត្រូវ​ពង្រឹង​ការដឹកនាំ គ្រប់គ្រង ហើយ​ធានា​បាន​ការ​វិវាទ​ដីធ្លី​ឲ្យបាន​រលូន​ពោលគឺ​ឲ្យបាន​ល្អ​ប្រសើរ ៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.