ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ ២០១៩​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំយក​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយ​: សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​២៥៣៩​គ្រួសារ មកពី​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ត្បួងឃ្មុំ ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។​

​នាឱកាស ចុះ​សំណេះសំណាល ចែក​អំណោយ​ជូន​ពលរដ្ឋ​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៍​ដូចជា​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ក្រសួង ស្ថាប័ន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​កាកបាទក្រហម​ខេត្ត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​សំណេះសំណាល​ផ្តល់​ភាព​កក់ក្តៅ និង​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ដោយ​ក្តីនឹ​កលឹក និង​យកចិត្តទុកដាក់​បំផុត ពី​សុខទុក្ខ​បងប្អូន​។​

​ឯកឧត្តម ប្រធានកិត្តិយស​សាខា​កាកបាទ​ខេត្ត បាន​ក្រើនរំលឹក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កេី​ន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ថែរក្សា​សុខភាព​របស់​ខ្លួន​ពិសេស​មើលថែ​កូន​តូចៗ​នឹង​ចាស់ជរា​។​

​បើ​តាម​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ឲ្យដឹងថា ស្ថានភាព​នៃ​ទឹកជំនន់ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ ទទួលរង​នូវ​ការលិចលង់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ និង​ដំណាំ ផ្សេងៗ​ចំនួន ០៤​ស្រុក មាន​ស្រុក​ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ និង​ស្រុក​អូររាំងឪ​ស្មើនឹង ១៨​ឃុំ ៨៦​ភូមិ បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ទី​ទួល​សុវត្ថិភាព សរុប​ចំនួន ៣,២៥៨​គ្រួសារ ស្មើនឹង ១០,២៩១​នាក់​។​

​ឯកឧត្តម​បណ្ឌិត បាន​បន្តទៀតថា ក្នុង​រយៈពេល ០២​សប្តាហ៍​នៃ​ខែកញ្ញា​នេះ សាខា​កា​កបាក​ក្រហម​កម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ទឹកជំនន់ និង​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​បាន​ចំនួន ០៦​លើក ស្មើនឹង​២,១១៣​គ្រួសារ រួមមាន ស្រុក​អូររាំងឪ ០១​លើក ស្មើនឹង ៣៤​គ្រួសារ​ស្រុក​តំបែរ ០១​លើក ស្មើនឹង ២៥​គ្រួសារ ស្រុក​ក្រូចឆ្មារ ០១​លើក ស្មើនឹង ៣០០​គ្រួសារ និង​
​ស្រុក​ត្បូងឃ្មុំ ០៣​លើក ស្មើនឹង ១,៧៥៤​គ្រួសារ​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃនេះ សរុប​ទូ​រទាំង​ខេត្ត ប្រជាពលរដ្ឋ​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត ប្រមាណ​ជិត​៤៧០០​គ្រួសារ​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.