ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ រាជធានី​ភ្នំពេញ​

​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត មានប្រសាសន៍​ឲ្យដឹងថា ៖ ការ​កាន់បិណ្ឌ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​ប្រពៃណី​តាំងពី​ដូនតា​ខ្មែរ ហើយ​គោលបំណង​នៃ​ពិធី​ភ្ជុំបិណ្ឌ​នេះ គឺ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ គង់​ចាំ​ព្រះវស្សា នៅក្នុង​ទី​អា​រ៉ា​ម​។ ម្យ៉ាងទៀត គឺ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ដែល​បាន​លាចាក​លោក​នេះ ទៅកាន់​លោក​ខាងមុខ​។​

ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត បានបញ្ជាក់​ថា ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺជា​ពិធី​បុណ្យ​ជាតិ​ប្រពៃណី​ខ្មែរ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​តាម​គន្លង​នៃ ព្រះពុទ្ធ​សាសនា​មក​តៗ​គ្នា​ជា​យូរលង់​មកហើយ នេះ​ក៏​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ស្ថេរភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​យកចិត្តទុកដាក់​លើ​វិស័យ​ព្រះពុទ្ធសាសនា បាន​ធ្វើឱ្យ​មាន​ការរីក​ចំរើន​យ៉ាង​ឆាប់រហ័ស ប្រជាជន​ខ្មែរ​គ្រប់រូប​មាន​សិទ្ធ​សេរីភាព ក្នុង​ការគោរព​សាសនា​គ្រប់ពេលវេលា ដែល​វា​ខុស​គ្នា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​លុបបំបាត់​វិស័យ​ព្រះពុទ្ធសាសនា ធ្វើឱ្យ​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.