ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាំយកអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រគល់ជូន​អតីត​យុទ្ធ​ចំនួន ១២​គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ថ្ងៃ​សៅរ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២:៣០​នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក អគ្គលេខាធិការរង គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​ស​មាគ​ម​អតីតយុទ្ធជន​កម្ពុជា និង​ឯកឧត្តម អស់លោក​គណៈប្រតិភូ​អមដំណើរ​, លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥, លោក​ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​.​ឯកឧត្តម អស់លោក អនុប្រធាន ស​.​អ​.​ក ខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​ផ្ទះ​ចំនួន ១២​ខ្នង នៅ​ស្រុក​សង្កែ ០៣​ខ្នង​, ស្រុក​ប​វេល ០៣​ខ្នង​, ស្រុក​គាស់ក្រឡ ០៣​ខ្នង​, ស្រុក​រុក្ខ​គិរី ០២​ខ្នង និង​ស្រុក​បាណន់ ០១​ខ្នង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម អតីត​យុទ្ធ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រគល់ជូន​អតីត​យុទ្ធ​ចំនួន ១២​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័លក្រ គ្មាន​ទី​ជំរក​សម​រម​៖

​កម្មវិធី​នេះ​ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿងឧបភោគ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​១​នាក់​រួមមាន​៖ ថវិកា ៤០០,០០០​រៀល​, អង្ករ​ចំនួន ១០០​គីឡូ​ក្រោម​, គ្រែ ១, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អី​វ ១​យួរ​, ត្រីខ ០១​យួរ​, ឆ្នាំង ចាន មុង ០១, ភួយ ០១, កន្ទេល ០១, អតីតយុទ្ធជន ដែល​បាន​ចូលរួម​ចំនួន ៣០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០,០០០​រៀល និង​សារុង ០១, លោក​ប្រធាន ស​.​អ​.​ក ស្រុក​សង្កែ​, ស្រុក​ប​វេល​, ស្រុក​គាស់ក្រឡ​, ស្រុក​រុក្ខ​គិរី និង​ស្រុក​បាណន់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២០០,០០០​រៀល សម្រាប់​ធ្វើ​មធ្យោបាយ នាំ​អតីតយុទ្ធជន មក​ចូលរួម និង​សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង ទទួលបាន​ថវិកា​ចំនួន ១០,០០០,០០០ រៀល​ផង​ដែរ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ អតីតយុទ្ធជន និង​ម្ចាស់ផ្ទះ​ថ្មី​ដែល​ត្រូវ​ប្រគល់ជូន​នាពេលនេះ ហើយ​បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ផងដែរ ។​

​ពិធី​ប្រគល់​ផ្ទះ​នេះ ធ្វើ​រួម​នៅផ្ទះ​អតីតយុទ្ធជន ឈ្មោះ ហ៊ឹម សេរី ស្ថិតនៅ​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.