ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក​វរសេនីយ៍ទោ វេ គឹម​ស៊ីម នាយ​ការិយាល័យ​បុគ្គលិក សុំ​បដិសេធ​ទាំងស្រុង នូវ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការ​ខេត្ត​បាត់ដំបង ៖ ព្រឹក​ថ្ងៃ​សៅរ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក​វរសេនីយ៍ទោ វេ គឹម​ស៊ីម នាយ​ការិយាល័យ​បុគ្គលិក សូម​ធ្វើ​ការបកស្រាយ​បំភ្លឺ​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង អោយបាន​ជ្រាបថា​៖ កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស ទៅ​ទទួល​ថវិកា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ចំនួន​៥០០,១៨០,១២០​រៀល នៅ​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដើម្បី​យក​មក​បើក​ផ្តល់​ជូន​មន្ត្រីនគរបាល​ចូលនិវត្តន៍ ចំនួន ២៨​នាក់ និង​គ្រួសារ​នគរបាល​មរណៈ ចំ​។​នួន ២២​នាក់ ។

​ហើយ​មុនពេល​ប្រគល់​គឺ​តំរូវ​ឲ្យ​ការិយាល័យ​បុគ្គលិក ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ឲ្យបាន​ច្បាស់លាស់​ជា​មុន​សិន ហើយ​ម្យ៉ាងទៀត ឯកឧត្តម ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ត្រូវធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រគល់​នេះ ផងដែរ​។ ក៏​បាន​កំណត់​យក​ព្រឹក​ថ្ងៃ​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩ និង​០០ នាទី ដើម្បី​បើក​ផ្តល់ជូន​មន្ត្រីនគរបាល​ចូលនិវត្តន៍​តែម្ដង ។​

​ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ បានឃើញ​គេហទំព័រ Fast News ចុះផ្សាយ​ថា​លោក​ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស និង​រូប​ខ្ញុំបាទ វរសេនីយ៍ទោ វេ គឹម​ស៊ីម នាយ​ការិយាល័យ​បុគ្គលិក បាន​ឃុបឃិត​គ្នា​ស៊ីដាច់​ប្រាក់​សមាគម​មិត្ត​ប៉ូលីស ឬ​ថវិកា​ឧបត្ថម្ភ​ជាច្រើន​នាក់ មិនតិច​ជាង​២០០​លាន ទៅ​៣០០​លាន​រៀល​ទៅវិញ ដោយ​មិន​មាន​ការសាកសួរ ឬ​ការបំភ្លឺ​ពី​រូប​ខ្ញុំបាទ ក៏​ដូច​លោក​ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន នោះទេ​។ ម្យ៉ាងទៀត​ខ្ញុំបាទ​ទើបតែ​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​នាយការិយាល័យ​បុគ្គលិក ទើបតែ​បាន​៣​ខែ​ប៉ុណ្ណោះ ។ ហើយ​ខ្ញុំបាទ​សុំ​បដិសេធ​ទាំងស្រុង​នូវ​ការចុះផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់​គេហទំព័រ fast News​លើកឡើងរ​នោះ គឺជា​ព័ត៌មាន​មិន​ពិត​នោះទេ​។

​ដូច្នេះ​ហើយ​ខ្ញុំបាទ​សូម​គោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​មហាជន​ក្នុង​ប្រទេស​ទាំងអស់​កុំ​មាន​ការយល់ច្រឡំ ពី​ព្រោះ​ព័ត៌មាន​ដូច​ខាងលើ​នេះ​មិនមែន​ជា​ព័ត៌មាន​កា​ពិត​នោះទេ ….​សូម​អគុណ​។​

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.