ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

​នៅក្នុង​សម័យកាល​សង្គម​ជាតិ​កំពុង​រីកចម្រើន ការអប់រំ​គឺ​ត្រូវ​ផ្តោត​សំខាន់​បំផុត​លើ​គុណភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នាយក​ប្រតិបត្តិ​សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សឹង្គបុរី​) បាន​លើកឡើង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ទៅ​មុខជា​លំដាប់​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ដែល​បាន​និង​កំពុង​រីកដុះដាល​នៅ​គ្រប់​ទីកន្លែង​ធ្វើ​ការងារ​ទាំង​អស់​។​និយាយ​ដោយឡែក ប្រព័ន្ធ​អប់រំ ដើម្បី​ប្រកួតប្រជែង​ដណ្តើម​យក​ទីផ្សារ​បាន សម្រាប់​លា​សា និង​សិស្សានុសិស្ស ត្រូវ​ផ្តោត​សំខាន់​បំផុត​ទៅលើ​គុណភាព​ជា​ចម្បង​។

​ការលើកឡើង​បែប​នេះ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្សានុសិស្ស​ជ័យលាភី និង​សិស្ស​បញ្ចប់​វគ្គ នៃ​សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សិង្ហ​បុរី​) ដែល​បាន​ធ្វើឡើង​នៅ​សាល​សណ្ឋាគារ​មិត្តភាព ក្រុង​កំពត​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ របស់​នាយក​ប្រតិបត្តិ សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សិង្ហ​បុរី ) (SAIS) គឺ​លោក ហឿង ប៊ុនលី ដោយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​ផងដែរ​។​

​លោកនាយក​បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ជាក់ស្តែង​របស់​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​មាន​ការរីកចម្រើន​ខ្លាំងណាស់ ពិសេស​រាល់​ការងារ​គ្រប់គ្រង​ឯកសារ​ទិន្ន​យ័ន​ទាំងអស់ របស់​ក្រសួង ស្ថាប័ន អង្គភាព​នានា​ត្រូវ​ប្រើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​បច្ចេកវិទ្យា​ទំនើប ដូច្នេះហើយ​ការបណ្តុះបណ្តាល់​ធនធាន​មនុស្ស​ត្រូវ​ពង្រឹង​បន្ថែម​ដើម្បី​ឲ្យ​ដើ​រទាន់​សម័យកាល​អភិ​វឌ្ឍន៍​មួយ​នេះ​។​

​លោក​នាយក​ប្រតិបត្តិ​បាន​បន្តថា ដោយ​មើលឃើញ​បែបនេះ ទើប​សាលា​រៀង​របស់លោក បាន​ដាក់ចេញ​ជា​គោលការណ៍​ដ៏​តឹងរឹង​ដល់​គ្រូបង្រៀន​នឹង​សិស្សានុសិស្ស ក្នុងការ​ពូនផ្តុំ​សមត្ថភាព គុណភាព និង​ឈរ​លើ​គោលការណ៍​ទ្រឹស្តី​ផ្សាភ្ជាប់​នឹង​ការអនុវត្ត​ជាក់ស្តែង​។​ជាងនេះទៅទៀត សាលា​អន្តរជាតិ អែ​ស អេ អា​យ (​សឹង្ហ​បុរី​) មាន​បង្រៀន​ចំណេះដឹង​ទូទៅ​ចាប់ពី ថ្នាក់​មតេយ្យ រហូតដល់​ថ្នាក់​ទី​១២ ក្នុងនោះ​ក៏​មាន​បង្រៀន​ភាសា​អង់គ្លេស ចិន ខ្មែរ ដោយ​គ្រូ​ជនជាតិដើម ព្រមទាំង​មាន​កម្មវិធី​សិស្ស​កុំព្យូទ័រ​ជាច្រើន​ទៀត​ផង​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា រយៈពេល​៥​ឆ្នាំ​ក្នុង​ការបើកប​បង្រៀន​សិស្ស សាលា​បាន​ផ្តោត​សំខាន់​បំផុត​រឿង​គុណភាព គ្រូ​ត្រូវមាន​ឆន្ទៈ​បង្រៀន​សិស្ស ដោយ​ផ្ទេរ​អ្វី​ដែល​ខ្លួន​ចេះ​ចាំ​ទៅ​ឲ្យ​សិស្ស ក្នុង​ក្រម​សីលធម៌​វិជ្ជាជីវៈ​។ ចំណែក​សិស្ស ត្រូវតែ​គោរព​វិន័យ​សាលា នឹង​ឆ្លងកាត់​ការប្រឡង​ញឹកញាប់ តាម​ការកំណត់​របស់​សាលា​។ រាល់​ការ​បញ្ចប់​វគ្គ​និមួយៗ សិស្ស​ត្រូវ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ លើ​ប្រធានបទ​អ្វីមួយ​ដែល​ខ្លួន​បាន​សិក្សា​ស្រាវជ្រាវ ប្រកួតប្រជែង​គ្នា ដើម្បី​ទទួលបាន​ជ័យលាភី​មេដាយមាស និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​។ រាល់​ការប្រកួតប្រជែង ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ ការប្រឡង​ក្នុង​ថ្នាក់​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​តម្លាភាព ហើយ​ពិន្ទុសរុប​របស់​សិស្ស​ត្រូវ​បូក​បញ្ចូល​គ្នា​គ្រប់​សកម្មភាព​ទាំងអស់​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.