ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

ព្រោះ​តែ​ការធ្វេសប្រហែស​ក្នុងការ​ត​បណ្តាញ​អគ្គិសនី បណ្តាលឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ភ្លាមៗ​គួរឲ្យ​សោកស្តាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​ចរន្តអគ្គិសនី​ឆ្លង​ឆក់ ខណៈពេល​ស្ត្រី​រងគ្រោះ​រូបនោះ​បាន​ទៅ​ផ្លាស់ប្តូរ​អំពូល​ភ្លើង​នៅ​ផ្ទះ​កូន​របស់​ខ្លួន​។​

​ហេតុការណ៍​គួរឲ្យ​សង្វេ​គនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ មានឈ្មោះ សៅ អឿន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​ទី​លំ​ត្រង់ចំណុច ភូមិ ឃុំ កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បាន​បន្តថា ស្ត្រី​រងគ្រោះ​មាន​ផ្ទះ​ក្បែរ​គ្នា​ជាមួយ​កូន គាប់​ជួន​កូន​មិន​នៅផ្ទះ ក៏​ឆ្លៀត​ទៅ​យក​អំពូល​ទៅ​ជួយ​ប្តូរ​ឲ្យតែ​ម្តង ប៉ុន្តែ​ប្រហែល​មកពី​ការធ្វេសប្រហែស ទើប​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​តាម​ឌុយ​អំពូល​ភ្លើង បណ្តាលឲ្យឆ​ក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច ដោយ​គ្មាន​កូន ចៅ​ណា​ដឹង លុះ​កូន​ត្រឡប់​មកវិញ​ក៏​ប្រទះឃើញ​ដេកស្លាប់​នៅក្បែរ​អំពូល​ភ្លើង ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន កូន ចៅ សាច់ញាតិ​កំពុង​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​លំនៅដ្ឋាន​។​

​ចំពោះ​ករណី​មាន​មនុស្ស​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ដូចខាងលើ គេ​បានកត់សម្គាល់​ឃើញ​មាន​កើតឡើង​ជា​ហូរហែរ ដោយ​ករណី​បែប​នេះ​ភាគច្រើន​កើតឡើង​ព្រោះតែ​យើង​ប្រើប្រាស់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ដូច​ជា​ការប្រើប្រាស់​ខ្សែភ្លើង​ចាស់ៗ​គ្មាន​គុណភាព ឬ​ខ្សែ​មាន​មុខតំណរ​ជាដើម​។​

​ដូច្នេះ​ដើម្បី​បញ្ចៀស​នូវ​សោកនាដកម្ម​ទាំងឡាយ ផ្តើម​ដោយសារ​ការឆ្លង​ចរន្ត​អគ្គិសនី សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​នៅ​គ្រប់​តំបន់​សូម​កុំ​ប្រើប្រាស់​ខ្សែភ្លើង​មាន​មុខតំណរ ឬ​ខ្សែភ្លើង​ចាស់ៗ​គ្មាន​គុណភាព​ឲ្យសោះ​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.