ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​លោក ជាវ តា​យ ដឹកនាំ អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក ឃុំ ចុះ​ពិនិត្យ​ការចាក់​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ និង​យក​គ្រឿងចក្រ​កាយ​ដី​នោះ​ចេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក ឃុំ ចុះ​ពិនិត្យ​ការចាក់​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ និង​យក​គ្រឿងចក្រ​កាយ​ដី​នោះ​ចេញ ត្រង់​ចំណុច​ជិត​ស្ពាន​ក្បាល​រមាស ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ការចាក់​ដី​លុប​ដី​សាធារណៈ​របស់​រដ្ឋ​ខាងលើ ក៏​មាន​ប្រភព​ពី​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត​បាន​លើកឡើង​ថា ករណី​បែប​នេះ​ត្រឹម​ពលរដ្ឋ​តូចតាច​ប្រហែល​មិនអាច​ហ៊ាន​ចាក់​ដី​បំពាន​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នោះឡើយ នេះ​ប្រហែល​ជា​មន្ត្រី​គ្រា​ក់ៗ​ទើប​អាច​ហ៊ាន​ទន្ទ្រាន ព្រោះ​ថា​ដី​ដែល​គេ​កំពុង​ដឹក​ដី​ចាក់​នោះ វា​ជា​ដីព្រៃ​លិច​ទឹក​ដែល​មាន​ទីតាំង​ជាប់​នឹង​ដងព្រែក​នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ​។​

​ប្រភព​ដដែល​បាន​បង្ហើប​ផងដែរ​ថា កាលពីមុន​ដី​ចំណុច​នេះ មាន​មន្ត្រី​ក្នុង​ខេត្ត​កំពត​ម្នាក់​បាន​កាន់​កាប់ ប៉ុន្តែ​ពុំ​មាន​ប័ណ្ណកម្មសិទ្ធិ​ឡើយ ហើយ​អំឡុងពេល​ចុងក្រោយ​នេះ ដី​ខាងលើ​ក៏​ត្រូវបាន​ម្ចាស់​មុន​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​ហើយ ទើប​អ្នក​ទិញ​នោះ​ហៅ​រថយន្ត​ដឹក​ដី​មក​ចាក់​បំពេញ​លើ​ព្រៃ​លិច​ទឹក​តែម្តង​។​

​ជាមួយគ្នា​នេះ​មហាជន​បាននិងកំពុង​សាទរ​ចំពោះ​ចំណាត់ការ របស់​អាជ្ញាធរ​ខេត្ត​កំពត បន្ទាប់ពី​មាន​បទបញ្ជា​យ៉ាង​មឺុងម៉ាត់ គឺ​ឲ្យ​មន្ត្រី​ជំនាញ​លៃលក​កាយ​ដី​ចេញពី​ចំណុច​នេះ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​។​

​សូមបញ្ជាក់​ថា ដី​សាធារណៈ​របស់​រដ្ឋ​ស្ថិតក្នុង​ចំណុច​ខាង​លិច​ស្ពាន​ក្បាល​រមាស ស្ថិតក្នុង​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​គេ​លួច​ចាក់ដី​លុប កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​។​ក្រោយពី​មាន​សេចក្តីរាយការណ៍​លើ​ករណី​ចាក់​លុប​ទន្ទ្រាន​ដោយ​ខុស​ច្បាប់​ទម្លាប់​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ដឹកនាំ​សហការី​និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​នៅ​ចំណុច​នោះ កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​ម្សិលមិញ ដោយ​តម្រូវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ត្រូវតែ​កាយ​ដី​ដែល​ចាក់​លុប​ចេញ​វិញ​ឲ្យអស់ ប៉ុន្តែ​រហូតមកដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ គេ​ហាក់​មិនទាន់​ឃើញ​មាន​ការកាយ​ឬ​កើប​ចេញ​វិញ​នៅ​ឡើយ​ទេ​។​

​ក្នង​ដំណាក់កាល​នេះដែរ មហាជន​រង់ចាំ​មើល​ថា បើ​លោក​អភិបាល​ខេត្ត​កំពត​ដាក់​ទិសដៅ​ឲ្យ​ចាត់កា​របែបនេះ​ទៅហើយ តើ​មន្ត្រី​ថ្នាក់ក្រោម​គួរ​ចាត់វិធានការ​បាន​ជោគជ័យ​ដែរឬទេ​?៕
​សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.