ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ស្តីពី​ការរៀបចំ​និង​កសាង​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត សហការ​ជាមួយ​មន្ទីរ​ផែនការ​ខេត្ត បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការរៀបចំ​និង​កសាង​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។

​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មាន លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត តំណាង​ទី​ចាត់ អង្គភាព ចំណុះ​សាលាខេត្ត ក្រុម​ការងារ​កសាង​ផែនការ​ខេត្ត សរុប ៦៥​នាក់​។

​វគ្គ​បណ្តុះ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ឲ្យ​អ្នកចូលរួម​ទាំងអស់​យល់​នូវ​រាល់​គោលការណ៍ បែបបទ និង​នីតិវិធី​ទាំងអស់​ក្នុង​ការរៀបចំ និង​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត ពិសេស​ធ្វើឲ្យ​សម្រេច​បាន​នូវ​ផែនការ​អភិវឌ្ឍន៍​៥​ឆ្នាំ សម្រាប់​អាណត្តិ​ទី​៣ ក្រុមប្រឹក្សា​ខេត្ត (២០២០-២០២៤) ឆ្លើយតប​និង​តម្រូវការ ជា​អទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាមួយ​ការចូលរួម​ការការពា​រ​ធនធានធម្មជាតិ ដែល​មាន​សក្តានុពល​យូរអង្វែង និង​ការចូលរួម​ចំណែក​សម្រេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.