ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ២៦១​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)÷ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្ត​កំពត បាន​អញ្ជើញ​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ២៦១​គ្រួសារ មកពី​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ក៏​មាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត សមាជិក​គណៈកម្មាធិកា​រ សមាជិក​សកម្ម ក្រុម​ប្រតិបត្តិ យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ សរុប ៣៩៣​នាក់​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា​៖ ពិធី​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ ស្តែង​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​របស់​ខេត្ត ដែល​បាន​ខិតខំ​កៀរគ​ថវិកា ព្រមទាំង​មាន​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​។ ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ស្នើសុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ ដោយ​ជំនួយ​កាកបាទ​ក្រហម​មា​ន​ចំនួន​តិចតួច​មិន​បាន​សមស្រប​ទៅនឹង​ទំហំ​នៃ​ការខ្វះខាត​របស់​បងប្អូន​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​អំណោយ​នេះ​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​មួយរយៈ​ផងដែរ ។​

​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​នា​ថ្ងៃ​នេះ​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម​, ឃី​ត​ចំនួន​១ មាន​(​មុង ភួយ ក្រមា សរុង​), មី ១​កេស​, ស្ករស ១​គីឡូក្រាម​, ទឹកស៊ីអ៊ីវ ១​យួរ​, ត្រីខ ១០​កំប៉ុង​,​ថវិកា​មួយចំនួន ដែល​គិត​ជា​ថវិកា សរុប ២.៦១០.០០០​រៀល​។​

​ក្នុងនោះ​ដែរ​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ឧបត្ថម្ភ​ថវិកា​សរុប ១.០៤០.០០០​រៀល ដល់​យុវជន​កាកបាទក្រហម ចំនួន​១០​នាក់​, អ្នកស្ម័គ្រចិត្ត ចំនួន​២៨​នាក់​, នរគ​បាល ចំនួន​២០​នាក់​, កងរាជអាវុធហត្ថ​ចំនួន​៨​នាក់​, ប្រជា​ការពារ​ចំនួន​២៨​នាក់​, និង មេភូមិ ចំនួន​១០​នាក់ ដោយ​ម្នាក់​ទទួលបាន​ថវិកា ១​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.