ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

​ពិធី​សន្និបាត​សាខា​ក​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត​កែប​អាណត្តិ​ទី​៥ (២០១៩-២០២៥)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩​ខែ​កញ្ញា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​បើក​អង្គសន្និបាត​អាណត្តិ​ទី​៥(​ឆ្នាំ​២០១៩-២០២៥)​ក្រោម​គណៈអធិបតី​ពី​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោក កែ​ន សត្ថា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ឡាយ ផេង អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប និង​មាន​ការចូលរួម​ពី​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៤ សមាជិក​-​សមាជិកា​ពេញសិទ្ធិ មន្ត្រី​បច្ចេកទេស​ទីស្នាក់ការ​កណ្តាល ក្រុម​ប្រតិបត្តិ​សាខា យុវជន​កាកបាទក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត​ផងដែរ​។​

​អង្គសន្និបាត​បាន​ប្រព្រឹត្តទៅ​ក្នុង​គោលបំណង​សំខាន់​គឺ ៖
១/ ពិនិត្យ​និង​អនុម័ត​របាយការណ៍​ស​កម្ម​ភាព​ការងារ ក្នុង​អាណត្តិ​ទី​៤ និង​ផែនការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥)
២/ ពិនិត្យ​និង​អនុម័ត​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​ទី​៤ និង​ផែ​ក​ការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥)
៣/ បោះឆ្នោត​ជ្រើសរើស​គណៈ​កម្មា ធិ​ការ​សាខា​អាណត្តិ​ទី​៥
៤/ ប្រកាស​សេចក្ដីសម្រេច​តែងតាំង ប្រធាន អនុប្រធាន​កិត្តិយស​សាខា​អាណត្តិ​ទី​៥​។​

​ក្នុង​អង្គសន្និបាត​អាណត្តិ​ទី​៥​នេះ​ដែរ​កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​ ​ដោយ​ខណៈ​នោះ សមាជិក សមាជិកា​ពេញសិទ្ធិ​បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៥ ដែល​មាន​សមាសភាព​១៥​រូប ក្នុងនោះ លោក កែ​ន សត្ថា ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប អាណត្តិ​ទី​៥​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប អាណ​តិ្ត​ទី​៥ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ពង្រឹង​អភិបាលកិច្ច​ល្អ ,​ពង្រឹង និង​ពង្រីក​សមត្ថភាព គៀងគរ​រក​មូលនិធិ និង​គ្រប់គ្រង មាន​គណនេយ្យភាព និង​តម្លាភាព ,​ខិតខំ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​គ្រោះ​ហ​ន្ត​រាយ​ប្រកបដោយ​ប្រសិទ្ធភាព ,​ខិតខំ​ពង្រឹង​ពង្រីក អភិវឌ្ឍ​កម្លាំងចលករ រួម​មាន​យុវជន​និង​អ្នកស្ម័គ្រចិត្ត ឲ្យ​កាន់តែ​សកម្ម​ថែមទៀត និង​ខិតខំ​អភិវឌ្ឍ​សាខា អនុសាខា​ឲ្យនៅ​ជា​សាខា​មាន​ដំណើរកា​រលើ​គ្រប់​វិស័យ​។​

​ក្នុង​អង្គសន្និបាត​ព្រឹក​នេះ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​មានប្រសាសន៍​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​ដែល​ទើប​ជាប់ឆ្នោត និង​ណែនាំ​តម្រង់​ទិសដៅ​ការងារ​បន្ត​សម្រាប់​អាណត្តិ​ទី​៥​ដែល​អង្គសន្និបាត​បាន​អនុម័ត​ក្នុង​អង្គសន្និបាត​រួចហើយ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.