ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

រសៀល​ថ្ងៃ​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹង​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​សាឡង់​ជាប់គឿង​នឹង​សសរស្ពាន​ព្រែក​តា​មាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កណ្ដាល​៖ បន្ទាប់ពី​មាន​ការវែកញែក​គ្នា មិន​ទាន់​ត្រូវ​គ្នា​ជុំវិញ​មតិ​ដោះស្រាយ ចំពោះ​ការរំដោះ​សា​ឡង់​ដឹក​ខ្សាច់​ដែល​ជាប់​គឿង​នឹង​សសរស្ពាន​ព្រែក​តា​មាក់​មក​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​មក​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្ទាល់​នា​រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​សាលាខេត្ត​កណ្ដាល បាន​បញ្ជាក់​ប្រាប់​មក​សារព័ត៍មាន​យើង នា​ព្រឹក​មិញ​នេះ​។​

​គួរ​ជម្រាប​ថា សមាសភាព​មន្ត្រី​ដែល​ចូលរួម​ជជែក​វែកញែក​រក​ដំណោះស្រាយ​នា​ព្រឹក​មិញ​នេះ​រួមមាន​៖ មន្ត្រី​ជំនាញ​មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ​លោក លីម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង រីឯ​មន្ត្រី​សាលាខេត្ត​កណ្ដាល​វិញ​ដឹកនាំ​ដោយ​លោក គង់ សោភ័ណ អភិបាលរង​ខេត្ត​កណ្ដាល ព្រមទាំង​ក្រុម​អ្នកជំនាញ​ស្ថាបនា​ស្ពាន​ព្រែក​តា​មាក់ គឺ​ក្រុមហ៊ុន​សៀង​ហៃ​ផងដែរ​។​

​ការជជែក​ផ្ទុយ​គំនិត​គ្នា​ព្រឹក​មិញ​នេះ ដោយ​ខាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចង់ឲ្យ​មាន​ការ​បូម​ខ្សាច់​ចេញ​ឲ្យ​អស់​ពី​សា​ឡង់​បូម​ខ្សាច់​នោះ ប៉ុន្តែ​ខាង​សាលាខេត្ត​កណ្ដាល​វិញ បាន​ឲ្យយោបល់​ផ្សេងៗ​ពី​បញ្ហា​លំបាក​។ បើសិនជា​បូម​ខ្សាច់​ចេញ​បែបនេះ លោក គង់ សោភ័ណ ចង់​ឲ្យ​សាឡង់​ធំៗ ទាញ​យក​សា​ឡង់​ដែល​ជាប់​គឿង​នោះ​ចេញ​តែម្ដង​។ ប៉ុន្តែ​មតិ​ទាំង​២​នេះ ហាក់​ពុំ​ទាន់​ត្រូវ​គ្នា ក៏​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹង​មក​ដោះស្រាយ​ដោយ​ផ្ទាល់​នា​រសៀល​ថ្ងៃ​នេះ​វិញ​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ម្សិលមិញ សាឡង់​ដឹក​ខ្សាច់​មួយគ្រឿង បាន​បើក និង​ទៅ​ជាប់គាំង​ជាមួយ​សសរស្ពាន​ព្រែក​តា​មាក់ (​សសរ​ទី​៣) បណ្តាលឲ្យ​គៀប​ជាប់​នៅ​នឹង​សសរស្ពាន​តែម្តង​។ ភ្លាមៗ​ក្រោយ​ទទួលបាន​ព័ត៌មាន អភិបាលខេត្ត​កណ្តាល​លោក ម៉ៅ ភិរុណ បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​រក​មធ្យោបាយ​ទាញ​ក្បាល​សា​ឡង់​ដឹក​ខ្សាច់​នេះ​ចេញពី​សសរស្ពាន​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ អ៊ាវ ចំរើន ចំពោះ​ហេតុការណ៍​នេះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​ផ្អាក​សា​ឡង់​ដឹក​ខ្សាច់​ផ្សេង​ទៀត​ឆ្លងកាត់​ក្រោម​ស្ពាន​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​ទាញ​សាឡង់​ដែល បុក​នេះ​ចេញ​សិន ចៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​បន្តទៀត​។​

​ស្ពាន​ព្រែក​តា​មាក់​មាន​ប្រវែង សរុប​១០៦០​ម៉ែត្រ និង​ទទឹង​ប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹង​ល្បឿន​អតិបរមា ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការសាងសង់​ស្ពាន​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ​៤៣.៥​លាន​ដុល្លារ ក្រោម​ជំនួយ​ប្រាក់កម្ចី​របស់​ប្រទេស​ចិន និង​បាន​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០​កន្លងទៅ​៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.